CamNews

ទូរស័ព្ទ 

Nokia Lumia 1020 vs. 925 vs. 920 : មានអ្វីថ្មីផ្លាស់ប្តូរទៅ?

តើ Nokia Lumia 1020 ថ្មី ខុសប្លែកពីរាមច្បងដូចជា Lumia 920Lumia 925  តែកាមេរ៉ា
"យក្ស" ទេ មែនទេ? បើសិនជាធ្វើការប្រៀបធៀបរូបសណ្ឋាន Hardware ស្មាតហ្វូនទាំងបី
នេះ គឺពួកវាសុទ្ធតែមានរូបសណ្ឋាន ប្រហាក់ប្រហែលគ្នា ជាមួយនឹង CPU Dual Core ល្បឿន
1,5GHz ប៉ុន្តែ 1020 មាន RAM ធំជាងទ្វេដង បើប្រៀបជាមួយរៀមច្បងទាំងពីរ។

Lumia 925 គឺជាស្មាតហ្វូនស្តើងជាងគេ ក្រាស់ជាងបន្តិចគឺ 1020 ហើយក្រាស់ជាងគេគឺ Lumia
920។ និយាយពីអេក្រង់ Lumia 1020 ដូចនឹង 925 ដោយប្រើប្រាស់ OLED ដូចគ្នា ក្នុងនោះ 920
ប្រើប្រាស់ IPS។ ស្មាតហ្វូនទាំងបី ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 ថ្មីបំផុត និង នឹងត្រូវបាន
Nokia បំពាក់នូវ Software ថតរូបថ្មីបំផុត ដែលបង្ហាញខ្លួន កាលពីយប់ម្សិលមិញគឺ Nokia Pro
Camera
ជាមួយនិង Features ល្អៗជាច្រើនទៀត។


ទោះជាយ៉ាងណា កាមេរ៉ា 41Mp, ប្រឆាំងនឹងភាពញ័រ Optical, Sensor BSI, Lumia 1020 លេច
ធ្លោជាងគេ និងល្អឥតខ្ចោះជាងគេ៕

ដោយ៖ សិលា
ប្រភព៖ TTE & engadget


Tags: Nokia Lumia 1020 925 920 808 PureView what's changed? smartphone hightech