Lumia ជំនាន់ថ្មី តាមគម្រោងនឹងមានតម្លៃ ១០០០យ័ន (ជាង ១៦៣ដុល្លារអាមេរិក) ហើយអាច នឹងត្រូវបានឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំនៃក្រុមអ្នកអភិវឌ្ឍ BUILD របស់ Microsoft នៅខែមេសា
ខាងមុខ។
រូបភាពបង្ហាញអំពីរចនាបទ ត្រូវបានគេជឿថា ជា Lumia 630 ដែលជាស្មាតហ្វូនកំណែជំនាន់ថ្មី
បន្ទាប់ពី Lumia 620 ហើយជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនទាំងឡាយ កំពុងត្រៀមនឹង
បង្ហាញខ្លួន របស់ Nokia ទើបត្រូវបានបញ្ចេញឱ្យដឹង។
តាមរយៈការបញ្ចេញព័ត៌មាននោះ គេដឹងថា Lumia 630 នឹងមានអេក្រង់ ៤,៣ inch រីសូលូនសឹន
480x854 pixel រួមនឹងកន្លែងដាក់ស៊ីម ចំនួន ២។ ម៉ាស៊ីននេះ មានទំហំ ៦៦,៧x១២៩,៥mm ធំជាង
បន្ដិច ធៀបនឹងទំហំ ៦១,១x១១៥,៤mm របស់ Lumia 620។
ទន្ទឹមនឹងនេះ Lumia 630 នឹងត្រូវបានបំពាក់ឈីប Snapdragon ៤០០ dual core ប្រូសេសឺរ 1 Ghz
និង RAM 1GB។ ស្មាតហ្វូន Lumia 630 នឹងត្រូវបានលក់ក្នុងតម្លៃ ១០០០យ័ន ហើយអាចនឹងត្រូវ
បាន ឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំនៃក្រុមអ្នកអភិវឌ្ឍ BUILD របស់ Microsoft នៅខែមេសាខាងមុខ ទន្ទឹមនឹងការបញ្ចេញ Windows Phone 8.1 របស់ខ្លួន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk