ដូច្នេះលទ្ធភាពច្រើនដែលក្រុមហ៊ុន Nokia នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការ នូវគំរូទូរស័ព្ទតំលៃថោក ប្រើ Android ឆាប់ៗខាងមុខនេះ ដែលកត្តានេះវាផ្ទុយពីព័ត៌មានចចាមអារាម ដែលថា Nokia បានលុប ចោលគម្រោងនេះហើយ។
ជាថ្មីម្តងទៀតឈ្មោះ Nokia Normady បានវិលមកបង្កធ្វើព្យុះធ្វើភ្លៀង នៅក្នុងពិភពបច្ចេកវិទ្យាឡើងវិញ ដោយកាលពីពេលថ្មីៗនេះ IT Home បានធ្វើការបង្ហោះនូវរូបភាពស្តីពីផលិតផលនេះ ជាមួយ Interface ប្រើ Android។
រូបភាព Nokia Normandy ប្រើ interface Android (រូបភាព៖ IT Home)
កាលពីមុននេះ ព័ត៌មានស្តីពី Nokia ឲ្យផលិតផលនូវគំរូទូរស័ព្ទ Android តំលៃថោកមួយនោះ គឺត្រូវបាន សាបរលាបទៅវិញហើយ។ ពួកគេមិនមានហេតុផលអ្វីដែលជឿថា Nokia នឹងផលិតនូវទូរស័ព្ទប្រើ Android នោះទេ ព្រោះថា Nokia កំពុងតែធ្វើការសហការ ផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយនឹង Windows Phone ហើយណាមួយ ផ្នែកផលិតឧបករណ៍ Mobile របស់ Nokia ក៏ជិតក្លាយជាកម្មសិទ្ធិគ្រប់គ្រងរបស់ Micorosft ផងដែរ។
ជាក់ស្តែងជាមួយនឹងរូបភាពដែលទើបតែបង្ហោះឡើង ពីសំណាក់ IT Home បានឲ្យឃើញថា លទ្ធភាព ច្រើន Nokia Normandy នឹងឆាប់ៗត្រូវបានបង្ហាញខ្លួននៅលើទីផ្សារ មិនខាន។ កាលពីថ្ងៃទី ១ ខែមករា កន្លងទៅថ្មីៗនេះផងដែរ គណនី Twitter ដ៏ល្បីឈ្មោះ @evleaks ក៏បានបញ្ជាក់ឲ្យដឹងថា គម្រោងផលិត Nokia Normandy គឺពិតជាមិនស្លាប់នោះទេ (មិនបោះបង់ចោល នោះឡើយ)។
រូបភាពចចាមអារាមមុននេះ នៃគំរូ Nokia Normandy (រូបភាព៖ @evleaks)
បើយោងតាមរូបភាពដែលបង្ហោះនៅលើ IT Home, Nokia Normandy នឹងត្រូវបានគេរចនាម៉ូត ប្រើបាន ស៊ីមពីរ។ ក្នុងនោះ ប៊ូតុង Back touchscreen នៅតែរក្សាដូចនៅលើ បណ្តាស៊េរី Asha ជំនាន់ថ្មី។
ពាំនាំនូវប្រភពដ៏គួរឲ្យជឿជាក់មួយ គេហទំព័រ IT Home បានកំណត់បញ្ជាក់ថា គម្រាងផលិត នូវគំរូ ទូរស័ព្ទ Android ស៊ីម២ របស់ Nokia កំពុងត្រូវបានអភិវឌ្ឍនៅប្រទេសចិន។ គំរូសាកល្បងរបស់ Nokia Normandy អាចប្រើនូវបណ្តា Applications Android ដែលកំពុងពេញនិយម សព្វថ្ងៃនេះបាន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing