សាជាថ្មីម្ដងទៀត Samsung បានបង្ហាញឱ្យឃើញថា ខ្លួនជា “អ្នកលេង” ដោយបានបញ្ចេញ
សមត្ថភាពផ្សាយពាណិជ្ជកម្មផលិតផល ប្រកបដោយភាពខ្លាំងក្លាបំផុត។
នៅក្នុងអំឡុងពេល Galaxy 11 Cup កំពុងតែត្រូវបានប្រកួត នៅតាមបណ្ដាប្រទេស និងតំបន់
ក្រុមហ៊ុន Samsung ក៏បានបញ្ចេញឈុតវីដេអូឃោសនាផ្សាយពាណិជ្ជកម្មថ្មីមួយ ដើម្បីអបអរ
ព្រឹត្តិការណ៍នេះ។ សាច់រឿងរបស់ Galaxy 11 គឺនិយាយអំពីការប្រើប្រាស់បាល់ទាត់ ដើម្បី
សង្គ្រោះផែនដី នៅពេលមនុស្សក្រៅភពចុះមកលុកលុយ និងសាកល្បងសមត្ថភាពរបស់មនុស្ស
លោក ពិសេសគឺកីឡាករខ្លាំងៗបំផុតក្នុងវិស័យបាល់ទាត់ ដោយការប្រកួតខ្នាត Galaxy ។
ឈុតផ្សាយពាណិជ្ជកម្ម មានរយៈពេល ៤នាទី របស់ Samsung ប្រមូលផ្ដុំដោយកីឡាករដែល
មានតម្លៃខ្លួន ថ្លៃៗបំផុតនាពេលបច្ចុប្បន្ន ដូចជា កំពូលកីឡាករ Cristino Ronaldo, Lion Messi,
Ronney, Landon Donovan , Iker Casillas ។ល។
ក្រុមកីឡាករនេះ ត្រូវបានអញ្ជើញឱ្យមកជួបជុំ និងឆ្លងកាត់ការហ្វឹកហាត់ផ្នែកបច្ចេកវិទ្យាជាន់
ខ្ពស់។ តាមរយៈវីដេអូឃោសនានេះ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ក៏ឆ្លៀតអួតមុខងារ
លំដាប់កំពូល នៅលើ Galaxy S5 និង Galaxy Gear 2, Gear Fit របស់ខ្លួន ដូចជា សមត្ថភាព
ទប់ទល់នឹងការជ្រាបទឹក មុខងារវាស់ចង្វាក់បេះដូង កាមេរ៉ា ថតបានលឿន ឬមុខងារកំណត់ទី
តាំងទូរស័ព្ទដោយប្រើនាឡេកា ជាដើម។
ខាងក្រោម គឺជាវីដេអូ ស្ដីអំពី Galaxy 11 Cup របស់ Samsung ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/ yahoo