ក្រុមហ៊ុន Apple ធ្លាប់បានធ្វើការកាត់បន្ថយ បរិមាណផលិតស្មាតហ្វូន iPhone នៅក្នុងត្រីមាសទី១ឆ្នាំ២០១៦ ម្តងមកហើយ រីឯបរិមាណលក់ចេញក៏មិនសូវជាទីពេញចិត្ត កត្តានេះបានធ្វើឲ្យក្រុមហ៊ុន ត្រូវបន្តធ្វើការកាត់បន្ថយបរិមាណផលិតនេះ នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះទៀត។ នេះបើតាមការឲ្យដឹងពី Nikkei។
បរិមាណលក់ចេញ មិនបានច្រើនរបស់ iPhone 6s និង iPhone 6s Plus បានធ្វើឲ្យ Apple ត្រូវកាត់បន្ថយបរិមាណផលិត ៣០% នៅក្នុងត្រីមាសដំបូង នៃឆ្នាំ២០១៦ នេះ។ មកដល់ត្រីមាសទី២ នេះស្មានភាពនៅតែមិនសូវល្អ ពេលដែល Apple បន្តស្នើឲ្យបណ្តាដៃគូសហការ ផលិតឧបករណ៍គ្រឿងផ្សំធ្វើការកាត់បន្ថយបរិមាណផលិតដូចនឹងត្រីមាសទី១ដដែល។
គំរូ iPhone SE ទំហំតូច ដែលទើបតែបង្ហាញខ្លួន ក៏នៅតែមិនអាចធ្វើការបំពេញបានគ្រប់គ្រាន់នូវ បរិមាណលក់ចេញ ពីលើស្មាតហ្វូន iPhone 6s និង iPhone 6s Plus បានទេ។ តាមរយះប្រភពដដែលក៏បានឲ្យដឹងបន្ថែមថា Apple នឹងធ្វើការបង្ហាញណែនាំគំរូ iPhone ថ្មី (បើតាមការរំពឹងទុកគឺ iPhone 7) ឆាប់រហ័សជាងមុន បើប្រៀបធៀបនឹងពេលវេលានៅខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កើនបរិមាណលក់ចេញ។ ការផលិតឧបករណ៍គ្រឿងផ្សំសម្រាប់ iPhone ម៉ូដែលថ្មី ត្រូវបានប្រភពឲ្យដឹងថា នឹងចាប់ផ្តើមនៅចុងខែឧសភាខាងមុខនេះហើយ៕
- អានអត្ថបទ៖ លទ្ធភាពច្រើន Apple នឹងធ្វើការផ្លាស់ប្តូរ ការរចនាម៉ូតដោយ តួស្រោបកញ្ចក់ទាំងមូល នៅឆ្នាំ ២០១៧?
- អានអត្ថបទ៖ Galaxy Note 6 នឹងមានការរចនាម៉ូតដូចនឹង S7, អេក្រង់ 5,8-inch, RAM 6GB, ការពារជម្រាបទឹក និងធូលី IP68?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Nikkei, Tinhte