CamNews

ព័ត៌មានបច្ចេកវិទ្យា 

Video ដំបូងគេស្តីពី កាមេរ៉ានៅលើ Nokia EOS 41 megapixel

វីដេអូមួយ តាមរយះគណនី Vizileaks បង្ហោះលើ Twitter បាន​បង្ហាញឲ្យឃើញពី ការបិទបើក
នៃកញ្ចក់កាណុងកាមេរ៉ា នៅលើ Nokia EOS។ ផ្នែកកាមេរ៉ានៅតែសរសេរអក្សរ xx-megapixel
ដែលជាផលិតផល គំរូសំរាប់សាកល្បង។ Clip មិនបានបង្ហាញព័ត៌មានអ្វីច្រើនឡើយ ប៉ុន្តែនេះ
គឺជាករណីមួយទៀត ក្នុងការបង្ហាញបញ្ជាក់ព័ត៌មានពី Lumia EOS។ Vizileaks បានសន្យាថា នឹង
បង្ហោះនូវរូបភាពដែលថតពីកាមេរ៉ា នៃទូរស័ព្ទ Nokia EOS  ក្នុងពេលឆាប់ៗនេះ។

បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានស្តីពីពេលវេលាបង្ហាញខ្លួន នៃស្មាតហ្វូននេះឡើយ (លទ្ធភាព
អាចបង្ហាញខ្លួននៅខែកក្កដា ខាងមុខ) ប៉ុន្តែ Lumia EOS ត្រូវបានបង្ហើបឲ្យដឹងថា បំពាក់កាមេរ៉ា
41 megapixel ជាមួយអំពូល Xenon Flash, អេក្រង់ OLED, សំបក polycarbonate, មេម៉ូរីក្នុងទំហំ
32 GB។  Nokia ក៏នឹងអភិវឌ្ឍ Application ផ្ទាល់ខ្លួនមួយ សំរាប់កាមេរ៉ា ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: First video Nokia EOS camera 41 MP smartphone hightech