CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អនុញ្ញាតឲ្យ ផ្លាស់ប្តូរ iPhone ចាស់ដូរយកថ្មី

ជាមួយយុទ្ធសាស្រ្តលើកនេះ អតិថិជនអាចសន្សំសំចៃប្រាក់បាន ប្រហែល ២០០ ដុល្លារ ពេល
ផ្លាស់ប្តូរ iPhone 4S មួយគ្រឿង ដូរយក iPhone 5 ថ្មីស្រឡាងមួយ។

កម្មវិធីផ្លាស់ប្តូរ iPhone ចាស់យកថ្មីរបស់ Apple នឹងចាប់ផ្តើមនៅខែមិថុនានេះ, នេះបើតាមការ
អះអាងពីគេហទំព័រ Bloomberg។ នេះគឺជាលើកដំបូងហើយដែល Apple អនុវត្តផែនការផ្លាស់
ប្តូរផលិតផល ដូចនិយាយខាងលើនេះ។ តាមប្រភពពី Bloomberg, Apple សង្ឃឹមថា បរិមាណ
នៃការលក់របស់ iPhone 5 នឹងល្អជាងមុន នៅពេលអនុវត្តផែនការខាងលើនេះ។

តាម Israel Ganot – CEO របស់ Gazelle (ក្រុមហ៊ុន ជំនាញទិញរបស់ចាស់ៗ) បានឲ្យដឹងថា
យុទ្ធសាស្រ្តថ្មីរបស់ Apple នឹងល្អដល់ ទាំងពួកគេ និងអតិថិជន។ ជាក់ស្តែង បើសិនជាអ្នកមាន
iPhone 4S 16 GB នៅល្អមួយ អ្នកអាចលក់ឲ្យ Gazelle ក្នុងតំលៃ 205 USD។ បន្ទាប់មក បើ
សិនជាអ្នកចង់ទិញ iPhone 5 Version Unlock ថ្មីមួយវិញ ដែលមានតំលៃ 650 USD អ្នកគ្រាន់
តែចំណាយប្រាក់តែ 445 USD ជាការស្រេច។

រឿងនេះពិតណាស់ វាមានផលប្រយោជន៍ច្រើនដល់ Apple ដោយពួកគេអាចលក់ iPhone ថ្មី បាន
កាន់តែច្រើន។ ផលចំណេញមួយទៀត Apple នឹងប្រើប្រាស់ iPhone ចាស់ៗទាំងនោះ ទៅលក់
នៅលើទីផ្សារណាមួយផ្សេងទៀត។ ជាក់ស្តែងដូចជាលក់ឲ្យ
Gazelle នេះឯង ហើយពួកគេអាច
លក់បណ្តា iPhone ដែលបានប្រើហើយទាំងនោះ ក្នុងតំលៃមួយគ្រឿង 350 USD ទៅបណ្តាទីផ្សារ
ផ្សេងទៀតដូចជា ចិនជាដើម កន្លែងដែលលក់ iPhone ថ្មីមួយគ្រឿងៗ ដល់ខ្ទង់ពាន់ដុល្លារ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: change old iPhone get new one smartphone hightech