តាមរយះប្រភពព័ត៌មានពីគេហទំព័រ GsmArena បានឲ្យដឹងថា Sony កំពុងមានគម្រោងប្រើប្រាស់ បន្ថែមនូវប្រព័ន្ធប្រតិបត្តិការមួយផ្សេងទៀត នៅលើឧបករណ៍ Mobile ជំនួសឲ្យការដែលប្រើតែ ប្រព័ន្ធប្រតិបត្តិការ Android តែមួយនោះ។
ប្រភពបានឲ្យដឹងថា គំរូស្មាតហ្វូនមួយដែលប្រើ Windows Phone នឹងត្រូវបាន Sony បង្ហាញណែនាំ នៅពាក់កណ្តាលឆ្នាំ ២០១៤ ខាងមុខនេះ ហើយនេះគឺជាផលិតផលស្ថិតក្នុងស៊េរី Brand Name លំដាប់ខ្ពស់ Vaio។ ចំណែកឯ Hardware ស្មាតហ្វូន គឺវាអាស្រ័យទៅនឹងក្រុមហ៊ុន Microsoft ធ្វើការ បំពាក់ជាក់ស្តែង។
តើស្មាតហ្វូនប្រើ Windows Phone របស់ Sony នឹងមានអ្វីប្លែកទៅ? (រូបភាព៖ GSMArena)
កាលពីអតីតកាល ស្លាកយីហោ Sony Ericsson (ដែលបច្ចុប្បន្នគឺជា Sony) ក៏ធ្លាប់បានបង្ហាញនូវគំរូ ស្មាតហ្វូន ដែលប្រើប្រាស់ Windows Phone 7 មួយចំនួនផងដែរ ដូចជា Xperia X1, Xperia X2 និង Aspen ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview