CamNews

ផលិតផលថ្មី 

Logitech បង្ហាញខ្លួន Keyboard Folio 2013 សំរាប់ iPad និង iPad mini

ថ្មីៗនេះ Logitech បានធ្វើការណែនាំដល់អ្នកប្រើប្រាស់ iPad ក៏ដូចជា iPad mini នូវ Version ថ្មី
របស់ Keyboard Folio ដែលជាស៊េរីផលិតផល ក្តារវាយអក្សរ រួមនឹង Case ការពាររបស់ក្រុម
ហ៊ុន។ Version 2013 នេះមានការរចនាម៉ូតស្អាតជាងមុន មានច្រើនពណ៌ជាងមុន សំរាប់អ្នក
ជ្រើសរើស។ បណ្តាប៊ូតុងចុច ក៏ត្រូវបានរចនាម៉ូតថ្មី ដែលជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលជាង
មុន ក្នុងពេលកំពុងប្រើប្រាស់ផងដែរ។

Keyboard Folio ប្រើប្រាស់ថ្មដាច់ផ្សេង ដែលអាចដំណើរការបានច្រើនម៉ោងជាប់គ្នា ហើយវា
ក៏មានសមត្ថភាព បិទបើកអេក្រង់ iPad ដូច Smartcover របស់ Apple ផងដែរ។ Version សំរាប់
iPad 2/3/4 មានតំលៃ 100$, ក្នុងនោះ Version សំរាប់ iPad mini មានតំលៃ 90$ ដែលនឹងដាក់
លក់នៅក្នុងខែមេសា ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Logitech Keyboard Folio 2013 iPad iPad mini hightech