Radius 11 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសនូវវិធីណាមួយ ក្នុងចំណោម ៥របបផ្សេងៗគ្នា រួម
មាន ជាលេបថប ជាថេប្លេត សម្រាប់ធ្វើបទបង្ហាញ ។ល។ ពោលគឺវាអាចបត់បែន បានដល់ទៅ
៣៦០ ដេក្រេ។ ឧបករណ៍ថ្មីនេះ នឹងត្រូវបាន ក្រុមហ៊ុន Toshiba ដាក់លក់ចាប់ពីថ្ងៃទី ២៦តុលា ក្នុង
តម្លៃប្រហែល ៣២៩,៩៩ដុល្លារអាមេរិក។
លេបថតនេះ មានអេក្រង់ថាច់ស្គ្រីន 11,6” HD TruBrite បំពាក់កាមេរ៉ា webcam ដែលមានរីសូលូ
សឹន HD ។ ម៉ាស៊ីននេះ ប្រើប្រាស់ប្រូសេសឺរ Celeron Intel ឬ Intel Pentium អាស្រ័យទៅលើកំណែ
ផ្សេងៗគ្នា។ លេបថប Radius 11 ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Windows 8.1 មាន RAM 2GB
(អាចដំឡើងដល់ 4GB) គឺអាស្រ័យលើអង្គចងចាំ 32GB SSD ឬមួយ 500GB។
បណ្ដាប្រព័ន្ធទំនាក់ទំនងនានា ដូចជា រន្ធ USD 3.0 , រន្ធ USB 2.0 , HDMI និងរន្ធ SD ក៏មាននៅលើ
Radius 11 ។ Radius 11 មានទំហំតូចល្មម ដោយមានទម្ងន់ ១,៣គីឡូក្រាម ងាយស្រួលនឹងយក
ទៅតាមខ្លួន។
ចំនុចពិសេសរបស់ Radius 11 នោះគឺប្រូសេសឺរ របស់ម៉ាស៊ីន មិនចាំបាច់ប្រើកង្ហារ
ដើម្បីបក់ឱ្យត្រជាក់នោះទេ ដូច្នេះ នៅពេលដំណើរការ វានឹងមានសម្លេងស្ងាត់ល្អ ប៉ុន្ដែ គេមិនទាន់
ដឹងថា វាក្ដៅដែរ ឬអត់ នៅពេលដំណើរការកម្មវិធីធំៗ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Zdnet/Tomshardware