ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ ធំមួយនៅក្នុងទីក្រុងឡុងដ៍ នៅខែ
ក្រោយ ដើម្បីធ្វើការបង្ហាញ នូវស្មាតហ្វូនថ្មី។
កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានប្រកាសជាសាធារណៈថា នៅខែក្រោយ ខ្លួន
នឹងរៀបចំព្រឹត្តិការណ៍មួយ ដើម្បីធ្វើការបង្ហាញឧបករណ៍ថ្មី ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android
និង Windows។
នៅក្នុងលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ ក្រុមហ៊ុន Samsung បានកំណត់យកថ្ងៃទី២០ ខែមិថុនា ជា
ថ្ងៃរៀបចំព្រឹត្តិការណ៍ ដោយក្នុងនោះ Samsung បានសន្យាថា នឹងបង្ហាញព័ត៌មានអំពី Galaxy។ អ្វី
ដែលពិសេសនោះ គឺក្រុមហ៊ុននឹងធ្វើការបង្ហាញ ស្មាតហ្វូនដែលប្រើ Windows Phone និង Tablet ផង
ដែរ។
ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់បន្ថែមផងដែរថា នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការតាំងពិព័រណ៍
ផលិតផលផ្សេងៗ ហើយអាចនឹងធ្វើការ ចាក់ផ្សាយតាមរយៈ YouTube ផងដែរ៕
ប្រភព៖ ដើមអំពិល