CamNews

ទូរស័ព្ទ 

តើថ្មរបស់ Samsung Galaxy S4 និង HTC One មួយណាប្រើបានយូរជាង?

យើងបានដឹងហើយថា ស្មាតហ្វូន Galaxy S4 និង HTC One ត្រូវបានគេចាត់ទុកថា ជាកំពូល
ស្មាតហ្វូន (និយាយបែបសាមញ្ញថា ជាគូប្រកួតគីឡូធ្ងន់) នៅក្នុងពិភពឧបករណ៍ Android នៅ
ដើមឆ្នាំ 2013 នេះ។

ក្រៅពីរូបរាង និងរូបសណ្ឋានមួយចំនួន រយះពេលប្រើប្រាស់នៃថ្ម ស្មាតហ្វូន គឺជាបញ្ហាសំខាន់
មួយដែលយើងមិនអាចមើលរំលងបាន ព្រោះថាគ្មានអ្នកណាម្នាក់ ចង់ប្រើស្មាតហ្វូនដែលប្រើ
បានបន្តិច ក៏អស់ថ្ម ហើយត្រូវសាកថ្មជាប្រចាំនោះឡើយ។

ខាងក្រោមនេះ គឺជាការវាស់ស្ទង់នៃរយះពេលប្រើប្រាស់ថ្មរបស់ Galaxy S4 (2.600 mAh)និង
One (2.300 mAh) ដែលត្រូវបានធ្វើឡើងដោយ GSM Arena ក្នុងនោះស្មាតហ្វូន Samsung Galaxy
S4 ដែលត្រូវបានយកមកវាស់ស្ទង់ថ្មនោះ គឺជា Version ដែលប្រើ Chip Quad Core Qualcomm
Snapdragon 600 មិនមែន Version ដែលប្រើ Chip 8 Core Exynos 5 Octa ទេ។

ទស្សនាការប្រៀបធៀបរូបរាងរបស់ Galaxy S4 (ឆ្វេង) និង HTC One

តោះ! ទស្សនារូបភាពវាស់ស្ទង់រយះពេល នៃការប្រើប្រាស់ថ្ម របស់ កំពូលស្មាតហ្វូនទាំងពីរ ខាង
ក្រោមទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: battery HTC One Samsung Galaxy S4 hightech