ទាំង Galaxy S4 Zoom និង 808 PureView សុទ្ធតែជាស្មាតហ្វូនដែលត្រូវបានផលិតឡើង ដោយ
សង្កត់ធ្ងន់ទៅលើ សមត្ថភាពថតរូប។ S4 Zoom ប្រើប្រាស់ Sensor 16 megapixel ជាមួយកាណុង
Optical Zoom 10X, Features ពីរនេះ កម្របានឃើញណាស់ នៅលើស្មាតហ្វូន។ ក្នុងនោះ Nokia
808 PureView ត្រូវបានបំពាក់ដោយ Sensor 41 megapixel ជាមួយបច្ចេកវិទ្យាផ្តល់ Pixel ដ៏អស្ចារ្យ
រួមជាមួយអំពូល flash Xenon ដែលជួយបង្កើនប្រសិទ្ធភាព កាន់តែល្អ ពេលថតរូបក្នុងលក្ខខណ្ឌខ្វះ
ពន្លឺ។ ដូច្នេះ រូបភាពដែលថតចេញពីកាមេរ៉ាស្មាតហ្វូនទាំងពីរនេះ គុណភាពយ៉ាងណាទៅ? ថ្មីៗនេះ
គេហទំព័រ Hi-tech.mail.ru បានចុះផ្សាយអត្ថបទប្រៀបធៀបតូចមួយ ដើម្បីឲ្យយើងបានដឹងច្បាស់
ពីគុណភាព កាមេរ៉ា នៃស្មាតហ្វូនទាំងពីរខាងលើ។
ចំណាំ: រូបភាពខាងលើជារបស់ S4 Zoom និងរូបភាពខាងក្រោមជារបស់ 808 PureView។ សូម
ទស្សនា និងវាយតំលៃថាមួយណាច្បាស់ជាង ទាំងអស់គ្នា ដូចខាងក្រោម៖