CamNews

ទូរស័ព្ទ 

ពិតជាមិនធម្មតា Galaxy S7 ត្រាំក្នុងទឹកពុះហើយ នៅអាចដំណើរការបានធម្មតាទៀត (វីដេអូ)

កាលពីម្សិញមិញ យើងបានទស្សនារួចមកហើយនូវវីដេអូពិសោធសាកល្បង ដើម្បីចង់ដឹងពីភាពរឹងមាំ ដោយការទម្លាក់ពីទីខ្ពស់ចុះក្រោមរវាង Galaxy S7 Edge និង iPhone 6S Plus។ បន្ទាប់ពីបានទស្សនា ហើយ យើងទាំងអស់សង្កេតឃើញថា ស្មាតហ្វូនកំពូលៗបច្ចុប្បន្ន កាន់តែមានភាពរឹងមាំជាងមុនពីមួយ ឆ្នាំទៅមួយឆ្នាំ។ ហើយពេលនេះ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាកាន់តែមានការភ្ញាក់ផ្អើលបន្ថែមទៀត ពីសមត្ថភាពធន់នឹងជម្រាបទឹក ក៏ដូចជាកម្តៅក្តៅខ្លាំង របស់កំពូលស្មាតហ្វូនស៊េរីថ្មីរបស់ Samsung។

នៅក្នុងវីដេអូពិសោធខាងក្រោមនេះ គឺគេបានយកស្មាតហ្វូន Samsung Galaxy S7 និង iPhone 6S របស់ Apple មកដាក់ត្រាំក្នុងទឹកពុះ (ស្ងោរ)។ យើងសង្កេតឃើញថា Galaxy S7 របស់ Samsung នៅដំណើរការរហូត ពោលវាធន់បានយ៉ាងល្អនឹងជម្រាបទឹក ក៏ដូចជាក្នុងលក្ខខណ្ឌកម្តៅខ្លាំង ដោយវា គ្រាន់តែមានការបិទបើកម៉ាស៊ីន (Auto Restart) ពេលម៉ាសស៊ីនក្តៅខ្លាំងប៉ុណ្ណោះ ហើយ អ្វីដែលភ្ញាក់ ផ្អើលនោះ បន្ទាប់ពីគេយកវាចេញពីទឹកពុះ និងទុកឲ្យត្រជាក់រួចមគ Galaxy S7 នៅតែ អាចប្រើប្រាស់ បានធម្មតា។ ផ្ទុយទៅវិញ iPhone 6S របស់Apple ដោយសារតែវាមិនមែនបំពាក់នូវ បច្ចេកវិទ្យាការពារ ជម្រាបទឹកផងនោះ ពេលត្រូវបានគេយកមកដាក់ពិសោធក្នុងទឹកក្តៅបានតែបន្តិច វាក៏រលត់ម៉ាស៊ីន រហូត ហើយទោះបីជាស្រង់យកមកទុកឲ្យត្រជាក់វិញហើយក៏ដោយ ក៏ iPhone 6S មិនអាចបើក ដំណើរការវិញ បាននោះទេ។


ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៃការពិសោធន៍នេះ ខាងក្រោមទាំងអស់គ្នា៖

- អានអត្ថបទ៖ iPhone ដំបូងគេដែលប្រើអេក្រង់ OLED អាចបង្ហាញខ្លួន​ នៅឆ្នាំក្រោយនេះ
- អានអត្ថបទ៖ នេះគឺជាស្មាតហ្វូនបំពាក់ដោយកាមេរ៉ា ដ៏អស្ចារ្យ ដែលរួមគ្នាផលិតដោយ Huawei និង Leica?

 

ដោយ៖ មង្គល
ប្រភព៖ Youtube


Tags: Samsung Galaxy S7 Smartphone Hightech