ក្រុមហ៊ុនទូរសព្ទ័ Apple បានដេញបុរសវិស្វករម្នាក់ បន្ទាប់ពីលេចធ្លាយវីដេអូរបស់កូនស្រីកាន់ iPhone X ពេញ YouTube ខណៈពេលទូរសព្ទ័ដៃនៅមិនទាន់ ចេញលក់នៅលើទីផ្សារនៅឡើយទេ ។ ព័ត៌មាននេះត្រូវវេបសាយជាច្រើននាំគ្នាចុះផ្សាយព្រោងព្រាតជុំវិញពិភពលោកទៅហើយ ។
នាង Brooke Amelia Peterson ត្រូវបានគេស្គាល់ថាជា កូនស្រីរបស់វិស្វករក្នុងសង្វាក់ផលិតកម្មផលិត iPhone X នឹងជាអ្នកដែលអនុញ្ញាតឲ្យ កូនស្រីរបស់លោក ថតវីដេអូនោះ រហូតធ្វើឲ្យបែកធ្លាយបែបនេះ ។ ដោយសារតែកំហុសមិនឲ្យលើកលែងឲ្យបាន ទើបធ្វើបុរសម្នាក់នោះ ត្រូវបានដេញចេញពីការងាររបស់ខ្លួនភ្លាមៗតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ theverge