គណនី Twitter @NextLeak ទើបតែបង្ហោះនូវព័ត៌មាន បច្ចេកទេស (លក្ខណៈសម្បត្តិ) មួយចំនួន រួមជាមួយនឹងតំលៃលក់នៃស្មាតហ្វូន ដែលមានឈ្មោះកូដ Asha 4xx ថ្មីរបស់ Nokia។ ជាក់ស្តែង ស្មាតហ្វូនប្រើប្រាស់ CPU Snapdragon 400, ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat និងមានតំលៃ លក់ក្រោម ២៥០ ដុល្លារ។
លទ្ធភាពច្រើនដែល Asha 4xx គឺពិតជាស្មាតហ្វូន Nokia Normandy ដែលបានចចាមអារាមព័ត៌ មានយ៉ាងច្រើន នៅលើអ៊ីនធឺណេត កាលពីពេលកន្លងមកនេះ។ បើតាម @NextLeak, Asha 4xx នឹងមានអេក្រង់ទំហំ 4 inch (មិនទាន់ច្បាស់នូវកំរិត រីសូលុយហ្សិន), បំពាក់នូវ CPU Dual Core Qualcomm Snapdragon 400 1.7 GHz រួមជាមួយ RAM 1GB។ ស្មាតហ្វូនមានមេម៉ូរីក្នុងទំហំ8 GB និងអាចបន្ថែមមេម៉ូរីក្រៅ បានដល់ទំហំ 64 GB តាមរយះកាត microSD។
Nokia Asha 4xx មានកាមេរ៉ាក្រោយ 5 MP និងប្រើថាមពលថ្ម 2000 mAh។ ចំនុចពិសេសបំផុត គឺនៅត្រង់ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat និងប្រើ interface Asha Touch UI។
@NextLeak នៅបន្ថែមឲ្យដឹងថា Asha 4xx គឹនឹងស្ថិតនៅក្នុងស្មាតហ្វូនស៊េរីមធ្យម ដែលមានតំលៃ លក់ក្រោម ២៥០ ដុល្លារ។ ស្មាតហ្វូន ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០១៤ នេះតែម្តង៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview