CamNews

ទូរស័ព្ទ 

Sony Xperia Z2 មានស៊ុមព័ទ្ធអេក្រង់ដ៏ស្តើង ត្រៀមខ្លួនជាស្រេច បង្ហាញណែនាំនៅជប៉ុន

ទន្ទឹមជាមួយនឹង Z1 Compact ដែលទើបតែបង្ហាញណែនាំនៅ CES 2014, Sony បានរៀបចំខ្លួនជា ស្រេចក្នុងការបង្ហាញខ្លួន នូវគំរូស្មាតហ្វូនពីរម៉ូដែលបន្ទាប់ នៃស៊េរី Xperia របស់ខ្លួន ដែលមាន ឈ្មោះថា Sirius និង Canopus។

បើយោងតាម Blog of Mobile, ស្មាតហ្វូន Xperia Canopus ដែល KDDI (ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ចល័តដ៏ធំបំផុត នៅជប៉ុន) ជាអ្នកផលិត ទើបតែបាន License ជាមួយនឹងកូដ PM-0750-BV។

Canopus នឹងត្រូវបានបំពាក់នូវ CPU Quad Core Snapdragon 800 MSM-8974-AB។ អេក្រង់ របស់ Canopus អាចនឹងប្រើប្រាស់ត្រឹមទំហំ 5 inch។ Xperia SOL25 នឹងជាឈ្មោះដែល KDDI ជ្រើសរើសសម្រាប់ឧបករណ៍ខាងលើនេះ ពេលដែលវាបង្ហាញនៅលើទីផ្សារ ជាផ្លូវការ។ ក្រុមហ៊ុន ប្រព័ន្ធទូរស័ព្ទចល័តនេះ ក៏ធ្លាប់បានធ្វើការចែកចាយ Xperia Z1 ជាមួយនឹងឈ្មោះហៅថា SOL23 កាលពីមុនផងដែរ។

Sirius និង Canopus តើមួយណាជា Xperia Z2? (រូបភាព៖ PhoneArena)

បើតាមរូបភាពចចាមអារាម យើងអាចមើលឃើញថា Canopus មានការរចនាម៉ូត ស្អាតប្លែក គួរឲ្យ ទាក់ទាញ មានស៊ុម (Frame) ព័ទ្ធអេក្រង់ស្តើងជាង បណ្តាឧបករណ៍ Mobile ត្រកូល Xperia ដទៃ ផ្សេងទៀត។ មនុស្សជាច្រើននាក់ បានប៉ាន់ស្មានថា នេះក៏អាចជា Xperia Z2 ដែល Sony បាន បង្ហើបព័ត៌មានខ្លះៗ ជាយូរមកហើយនោះ។

ប្រភពព័ត៌មានកាលពីពេលថ្មីៗ ចុងក្រោយនេះ បានឲ្យដឹងដែរថា Sony នឹងធ្វើការបង្ហាញណែនាំ Sirius (អេក្រង់អាចឡើងដល់ 5,2 inch) និង Canopus នៅ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី ២៤ ខែកុម្ភះ ដល់ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០១៤ ខាងមុខនេះ នៅឯទីក្រុងបាសេឡូណា ប្រទេសអេស្បាញ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Sony Xperia Z2 frame super thin Sirius and Canopus Smartphone Hightech