ក្រុមហ៊ុន Samsung បានដាក់សំណើទៅកាន់បុគ្គលទាំងអស់ ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលពាក់ព័ន្ធទៅដល់ការផលិត Galaxy S8 ត្រូវរក្សាការសម្ងាត់ឲ្យបានជាដាច់ខាត ស្តីពីស្មាតហ្វូននេះ។
តាមប្រភពពី Samsung បានឲ្យដឹងថា បណ្តាព័ត៌មានចចាមអារ៉ាមស្តីពី Galaxy S8 អាចនឹងនាំឲ្យមានផលវិបាក ដែលមិនជួយសង្គ្រោះបាននៅថ្ងៃមុខ។ "លេចចេញចចាមអារ៉ាម នូវការសម្ងាត់នៃដំណើរការ អាចនឹងនាំទៅដល់ផលវិបាក មិនអាចជួយបាន និងបង្កើតឲ្យមានហានិភ័យយ៉ាងខ្លាំងមួយ លើ ហិរញ្ញវត្ថុពាក់ព័ន្ធនឹងដៃគូសហការ ក៏ដូចជាធ្វើឲ្យបាត់បង់ជំនឿទុកចិត្តរវាង Samsung និងបណ្តាដៃគូសហការផងដែរ" Samsung បានថ្លែងការណ៍ដូច្នេះ។
តាមរយះនេះ Samsung ប្រាប់ទៅដល់បណ្តាបុគ្គលិក និងនាយកទាំងអស់ របស់ខ្លួន ត្រូវបានបង្កើន រក្សាការសម្ងាត់ ដើម្បីកុំឲ្យមានការលេចចេញចចាមអារ៉ាម នូវព័ត៌មានស្តីពី Galaxy S8។
បុគ្គលិកម្នាក់របស់ Samsung បានឲ្យដឹងបន្ថែមថា "ក្រុមហ៊ុន Samsung បានថ្លែងទៅកាន់បណ្តាដៃ គូសហការផលិតឧបករណ៍គ្រឿងផ្សំទាំងអស់ថា មិនត្រូវបង្ហើបព័ត៌មានអ្វីទាំងអស់ ពាក់ព័ន្ធនឹង Galaxy S8 ឡើយ"។
បើតាមការរំពឹងទុក Galaxy S8 នឹងត្រូវ Samsung ធ្វើការបង្ហាញណែនាំ នៅចុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ៕
- LG V34 ម៉ូដែលបង្រួមតូច និងមិនជ្រាបទឹករបស់ V20 សមត្ថភាពខ្លាំង ស្អាតគួរឲ្យទាក់ទាញ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Genk