វីដេអូពីរ បានបង្ហោះនៅលើគេហទំព័រ Macotakara បានបង្ហាញឲ្យឃើញពីផ្នែកខាងមុខ និងផ្នែក
ខាងក្រោយរបស់ iPhone 5C និង iPad 5។ បណ្តារូបភាពទាំងនេះ មិនមានអ្វីខុសប្លែកទេ បើប្រៀប
ជាមួយព័ត៌មានដែលបានលេចចេញ កាលពីពីរបីខែមុននេះ ស្តីពីស្មាតហ្វូន និង Tablet របស់
Apple។ ការដែលប្រភពព័ត៌មានជាច្រើនផ្សេងៗគ្នា បានរួមគ្នា "បញ្ជាក់ភស្តុតាង" ដូចគ្នា ដែលបាន
ធ្វើឲ្យមនុស្សជាច្រើនជឿថា ផលិតផលរបស់ Apple ពេលបង្ហាញខ្លួន ពិតជាមិនមានខុសប្លែក បើ
ប្រៀបជាមួយនឹងបណ្តាអ្វីដែលបានចចាមអារាម។
iPad 5 នឹងមានការរចនាម៉ូតតាម iPad Mini ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង។ iPhone 5C តំលៃ
ទាប នឹងមានខ្នាតប្រវែងខាងមុខ ដូចនឹង iPhone 5 ចំណែកផ្នែកខាងក្រោយមានរាងមូលៗ ដូច
iPhone ស៊េរីដំបូង។
ដោយ៖ សិលា
ប្រភព៖ VE