CamNews

ទូរស័ព្ទ 

លេចចេញ Galaxy Grand Duos ស៊ីមពីរ រូបរាងដូច Note II និង S III

Galaxy S II Plus និង Galaxy Grand Duos គឺជាស្មាតហ្វូន Android ពីរ ថ្មីរបស់
Samsung
ដែលទើបតែបង្ហាញខ្លួននៅប្រទេសចិន ដែលក្នុងនោះ Grand Duos ជា
ម៉ូដែលដែលមាន
ការចាប់អាម្មណ៍ជាងគេ។

ក្នុងពេលដែល Galaxy S II Plus ធ្លាប់លេចចេញព័ត៌មានចចាមអារាមកាលពីពេលមុន Galaxy
Grand Duos គឺជាផលិតផលថ្មីដែលទើបតែបង្ហាញខ្លួនដំបូង ជាមួយរូបភាពជាក់ស្តែងមួយ។
ផលិតផលនេះ បានបង្កឲ្យមានការចាប់អារម្មណ៍ ដោយសារតែវាមានការរចនាម៉ូដដូចច្រើននឹង
Note II និង S III ប៉ុន្តែអេក្រង់តូចជាង មានទំហំតែ 4,5 inch និងកំរិតពន្លឺ WVGA (800 x 480
pixel) ប៉ុណ្ណោះ។

Grand Duos អាចប្រើបានស៊ីមពីរ ដោយរត់លើប្រព័ន្ធប្រតិបត្តិការ Android 4.1 ជាមួយនឹង chip
dual core ល្បឿន 1,2 GHz, camera​ ក្រោយ 8 MP និង camera មុខ 2 MP។

Galaxy S II Plus ស៊ីមពីរថ្មីរបស់ Samsung

Galaxy S II Plus នៅតែរក្សារូបរាងទាំងអស់ដូច S II ជាមួយអេក្រង់ 4,3 inch កំរិតពន្លឺ WVGA។
ជាក់ស្តែង បើតាម Phone Arena, chip ត្រូវបានបន្ថយពី 1,2 GHz មកត្រឹម 1 GHz។ Camera 8
megapixel ជាមួយអំពូល flash ដូចមុន។ តាមព័ត៌មានបានឲ្យដឹងថា S II Plus ស្រាល និងស្តើង
ជាងបន្តិចបើប្រៀបជាមួយ Galaxy S II គឺមានខ្នាតប្រវែង 125,3 x 66,1 x 8,98 mm  និងទម្ងន់
121 g។

Samsung Galaxy S II Plus

តាមព័ត៌មានពី Tenaa (ចិន), Galaxy S II Plus អាចនឹងធ្វើការដាក់លក់នៅចុងឆ្នាំនេះ ក្នុងពេល
ដែរ Grand Duos នៅមិនទាន់មានព័ត៌មានច្បាស់លាស់ប្រាប់ឲ្យដឹងនៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE



Tags: Galaxy Grand Duos 2 SIM resembles Note II S III hightech smartphone