CamNews

ទូរស័ព្ទ 

បន្ទាប់ពី LG G2, តើកំពូលស្មាតហ្វូនណាខ្លះ ដែលបានត្រៀម បង្ហាញខ្លួន នៅចុងឆ្នាំនេះ?

ក្រៅពី iPhone ថ្មីរបស់ Apple បណ្តាក្រុមហ៊ុនផ្សេងទៀតដូចជា Sony, Nokia, HTC ឬ Samsung
សុទ្ធតែបានរៀបចំត្រៀមបង្ហាញ កំពូលស្មាតហ្វូន ស៊េរីខ្ពស់របស់ខ្លួន ក្នុងរដូវកាល Shopping នៅ
ចុងឆ្នាំ ២០១៣ នេះ។

ការចាប់អារម្មណ៍ របស់ពិភពបច្ចេកវិទ្យា នឹងទន្ទឹមរង់ចាំស្មាតហ្វូនថ្មីៗ នៅខែកញ្ញា ខាងមុខនេះ
ពេលដែល Apple នឹងបង្ហាញខ្លួន iPhone 5S ជំនាន់ថ្មី រួមជាមួយ iPhone តំលៃទាប។ ក្នុងនោះ
វាក៏ជាពេលវេលាដែល Samsung នឹងដាក់បង្ហាញខ្លួន ស្មាតហ្វូនអេក្រង់ធំ Galaxy Note ជំនាន់
ទី 3 ផងដែរ។ ក្រៅពីនេះ Sony, HTC និង Nokia ក៏សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ
បញ្ចេញនូវកំពូលស្មាតហ្វូន របស់ខ្លួន រៀងៗខ្លួនហើយដែរ។

iPhone 5S និង 5C

នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពី Apple ស្តីពីស្មាតហ្វូនស៊េរីថ្មី ដែលជិតបង្ហាញ
ខ្លួននៅថ្ងៃខាងមុខនេះ សូម្បីតែឈ្មោះ។ ប៉ុន្តែតាមប្រភពព័ត៌មានចចាមអារាមជាច្រើន បានឲ្យ
ដឹងថា ស្មាតហ្វូនស៊េរីថ្មីរបស់ Apple មានឈ្មោះថា iPhone 5S រួមជាមួយម៉ូដែលតំលៃទាប
មួយទៀតមានឈ្មោះថា iPhone 5C។​ ក្នុងនោះ ប្រភពទាំងនោះ ក៏បានឲ្យដឹងបន្ថែមថា ស្មាត
ហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួននៅខែ កញ្ញា ខាងមុខនេះ។

Samsung Galaxy Note 3

កាលពីពេលថ្មីៗនេះ Samsung បានចេញមុខបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញខ្លួនស្មាតហ្វូន
ស៊េរីខ្ពស់បន្ទាប់ ក្នុងត្រកូល Galaxy Note គឺ Note 3 នៅថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ។

Sony Xperia i1 Honami

i1 Honami ពេលបង្ហាញខ្លួន វានឹងក្លាយជាគូប្រកួតប្រជែងដោយផ្ទាល់ជាមួយ Nokia Lumia 1020
និង Galaxy S4 Zoom របស់ Samsung។ ផលិតផលនេះនឹងបំពាក់នូវកាមេរ៉ា ទំហំ 20 megapixel
ប្រើប្រាស់កាណុង Sony G និង chip Bionz។

Nokia phablet

Phablet របស់ Nokia ធ្លាប់ត្រូវបានលេចចេញរូបភាពចចាមអារាម ប៉ុន្មានដងហើយ ប៉ុន្តែភាព
ជាក់ស្តែងយ៉ាងណានោះ យើងត្រូវការ ការបញ្ជាក់បន្ថែមពី Nokia។ CEO របស Nokia ធ្លាប់
បានបង្ហើបឲ្យដឹងថា ពួកគេនៅសល់ផលិតផលគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត នឹងបង្ហាញ
ខ្លួននៅចុងឆ្នាំ ២០១៣ នេះ។ ថ្មីៗនេះបំផុត Nokia Blog បានឲ្យដឹងថា Nokia នឹងបង្ហាញនូវ
Phablet ដែលមានអេក្រង់ទំហំ 6 inch Full HD ជាមួយ Chip Quad Core។

HTC One Max

បន្ទាប់ពី One និង One mini, សមាជិកថ្មីបំផុត នៅក្នុងគ្រួសារត្រកូល One នឹងជា One Max ។
ម៉ូដែលនេះ នឹងបំពាក់នូវអេក្រង់ទំហំ Model 6 inch, chip Snapdragon 800 ដ៏ខ្លាំង និងមានសំបក
ធ្វើពីអាលុយមីញ៉ូម ដូច One។ ក្នុងនោះ អ្នកប្រើប្រាស់ នឹងមានឱកាសដកបទពិសោធនូវ Phablet
មួយ ជាមួយបច្ចេកវិទ្យាកាមេរ៉ា ultrapixel ថ្មីប្លែក៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Lg G2 smartphones note III nokia phablet Honami one max iphone 5c hightech