CamNews

ទូរស័ព្ទ 

ច្បាស់ណាស់ហើយ ដែលថា Samsung Galaxy Note7 ជាឈ្មោះហៅផ្លូវការបស់ ស៊េរី Note បន្ទាប់

គណនី Twitter ឈ្មោះ evleaks ទើបតែធ្វើការបង្ហោះនូវឡូហ្គោ Samsung Galaxy Note7 មួយ ដោយ​បានភ្ជាប់មកជាមួយនឹងពាក្យសរសេរថា "Confirmed" ដែលកត្តានេះ បានបង្ហាញឲ្យយើងឃើញថា ព័ត៌មាន​ស្តីពី Samsung នឹងធ្វើការលុបបំបាត់ចោលនូវឈ្មោះ Galaxy Note 6 ដោយប្តូរទៅកាន់ឈ្មោះ Galaxy Note7 តែម្តងនោះ គឺពិតជាត្រឹមត្រូវហើយ។ ការដែល Samsung បោះបង់ឈ្មោះ Galaxy Note 6 គឺដើម្បី ឲ្យវាមានភាពស៊ីមីទ្រីគ្នាជាងមុន ជាមួយនឹងស៊េរី​ស្មាតហ្វូនត្រកូល S ដើម្បីបញ្ចៀសកុំឲ្យអ្នក ប្រើប្រាស់ មានការភាន់ច្រឡំ។ លើសពីនេះទៅទៀត Feature ថ្មី Sensor ស្គែនប្រស្រីភ្នែក ក៏បាន បញ្ចាក់ថា នឹងមានបំពាក់នៅលើ Galaxy Note ស៊េរីបន្ទាប់នេះផងដែរ។


បើពិនិត្យឲ្យច្បាស់បន្តិច នោះយើងនឹងបានឃើញឡូហ្គោគឺ Note7 គឺមិនមែន Note 7​នោះទេ។ ស៊េរីត្រកូល​S បច្ចុប្បន្នគឺ S7 ក៏មិនមែនជា S 7 ដែរ។

តាមប្រភពព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ បានឲ្យដឹងថា Galaxy Note7 នឹងត្រូវបាន Samsung ធ្វើការបង្ហាញណែនាំនៅថ្ងៃទី២ ខែសីហា ខាងមុននេះ ជាមួយនឹងលក្ខណៈសម្បត្តិល្អជាងមុន ដូចជា អាចការពារជម្រាបទឹក មានអេក្រង់ទំហំ 5.8" 2K ប្រើប្រាស់ Chip SnapDragon 823, 6GB RAM, USB C និងមានថាមពលថ្ម 4000mAh៕

- អានអត្ថបទ៖ នេះគឺជាកាមេរ៉ាក្រោយរបស់ iPhone 7, ធំជាងច្រើន បើប្រៀបនឹង​ iPhone 6s?
- អានអត្ថបទ៖ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ

 

ប្រែសម្រួល៖ មង្គល


Tags: Samsung Galaxy Note7 Smartphone Hightech