CamNews

បច្ចេកវិទ្យា 

Instagram មានបញ្ហា បើកលែងដំណើរការ ជាបញ្ហាច្រំដែល លើកទី ២ ក្នុងមួយសប្តាហ៍

ព័ត៌មានបច្ចេកវិទ្យា ៖​​ បណ្តាញចែករំលែក រូបភាព ក៏ដូចជា បណ្តាញសង្គម Instagram ព្រឹកថ្ងៃទី២៩ ថ្ងៃព្រហស្បត្តិ៍ ខែមករា ដើមឆ្នាំ ២០១៥ នេះ បានជួបនឹងបញ្ហា ជាប់គាំង បើកលែងដំណើរការ ខណៈ នេះជាលើកទី ២ ហើយ ក្នុងរយៈពេលត្រឹមតែមួយ អាទិត្យចុងក្រោយនេះ ។

Down Detector មានការគូសបញ្ជាក់អោយដឹងថា Instagram បានជួប  នឹង បញ្ហា ជាប់គាំង បើកអត់ ចេញលែងដំណើរការ ចាប់តាំងពី ម៉ោង ១១ និង ០៧ នាទីព្រឹក ថ្ងៃ  ព្រហស្បត្តិ៍នេះ (  ម៉ោងក្នុងស្រុក ប្រទេសសឹង្ហបុរ៏ី ) ។ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បញ្ហា Instagramបានកើត មានឡើងអំឡុងព្រឹកមិញនេះ វាគឺជាបញ្ហាច្រំដែល កើតឡើងដល់ទៅ ២   លើកហើយ ក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ តួយ៉ាង កាលពីលើកទី មួយ គឺបានកើតឡើង នៅរសៀល ថ្ងៃអង្គារកន្លង ទៅ ដោយការបើកដំណើរការ Instagram មានបញ្ហា ដោយបើកអត់ចេញ និង  អត់ដំណើរការជាដើម មូលហេតុ គឺបណ្តាលមកពី បំលាស់ប្តូរមួយចំនួន ដែលមានផលប៉ះពាល់ ដល់ ប្រព័ន្ធ configuration នេះបើតាមការគូសបញ្ជាក់អោយដឹង​ពី បណ្តាញសង្គមយក្ស Facebook ៕

-​ អាន ៖ Hot : មុននេះបន្តិច Facebook មានបញ្ហា បើកលែងដំណើរការ រង្គោះរង្គើ ពេញសកលោក

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg