"iPhone 5, ពិតជាអស់សង្ឃឹម" រឺ "ប្រើប្រាស់ iPhone 5 នឹងធ្វើឲ្យអ្នកកាន់តែពិបាកទ្រាំច្រើនជាងមុន"
គឺជាបណ្តាការផ្សាយពាណិជ្ជកម្ម ដែលបានលេចឡើងនៅតាមបណ្តាហាងរបស់ LG Optus, ដែល
ជាក្រុមហ៊ុន Network កូរ៉េមួយរបស់ LG។ ប៉ុន្តែការបន្តុះបង្អាប់ដល់ iPhone និង Apple នៅមិនបាន
បញ្ឈប់ត្រឹមនឹងទេ។ ថ្មីៗនេះ LG បានចុះផ្សាយនូវ poster ពាណិជ្ជកម្មមួយនៅលើកាសែតកូរ៉េជា
ច្រើន ដែលបានធ្វើឲ្យគេគិតភ្លាមថា ក្រុមហ៊ុននេះកំពុងផ្លែផ្កាទៅលើ Apple និង iPhone។
ពាណិជ្ជកម្មរបស់ LG បានបង្ហាញនូវរូបភាពផ្លែប៉ោមួយផ្លែ ត្រូវបានខាំអស់មួយដុំ និងត្រូវកាត់ដាច់ជា
ពីរដោយស្មាតហ្វូន Optimus G។ "នេះគឺជាពេលវេលាក្នុងការសំរេចចិត្ត សំរាប់ពីរឆ្នាំបន្ទាប់ទៀតរបស់
អ្នក", slogan របស់ផ្ទាំង poster ពាណិជ្ជកម្មបានសរសេរថា មានតែ smartphone របស់ LG ថ្មីនោះទេ
ដែលជាស្មាតហ្វូនមានតម្លៃពិតប្រាកដ។ ព័ត៌មានមួយចំនួនទៀតនៅលើពាណិជ្ជកម្មនោះបានឲ្យដឹងថា
ទូរស័ព្ទមានអេក្រង់ 4 inch គឺតូចណាស់ រឺក៏គ្មាន NFC រឺ digital TV DMB វានឹងគ្រាន់ជាឧបករណ៍ហួស
សម័យមួយតែប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ VE