CamNews

ថេបប្ល៊ែត 

Sony វៀតណាមចាប់ផ្តើមដាក់លក់ Xperia Tablet S មាន 3G, Version 16/32GB

ក្រោយពីការស្ងៀមស្ងាត់អស់មួយរយះពេលមក, Sony វៀតណាមទើបតែប្រកាសជាផ្លូវការនូវ
ស៊េរីផលិតផល tablet ជាមួយ model Xperia Tablet S មាន Support 3G និង Wi-Fi។ Version
ពីរដែលបានដាក់លក់ គឺទំហំ 16 GB និង 32 GB ដែលលក់ក្នុងតំលៃប្រហែល 622 USD និង
718 USD ។

Sony Xperia Tablet S ត្រូវបានធ្វើការបង្ហាញណែនាំដំបូងនៅ IFA 2012 ដែលធ្វើឲ្យមានការ
ចាប់អារម្មណ៍ច្រើន ដោយសារតែការរចនាម៉ូដសំបកខាងក្រោយធ្វើពីលោហធាតុ។ Xperia
Tablet S ត្រូវបានបំពាក់នូវអេក្រង់ LCD 9,4" កំរិតពន្លឺ 1280 x 800 pixel, អាចបន្ថែមមេម៉ូរីក្រៅ
តាមរយះកាត SD/SDHC ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការទស្សនាឡើងវិញ
នូវរូបភាព វីដេអូពីកាតប្រើក្នុងម៉ាស៊ីនថតរូប។



ក្រៅពីរូបសណ្ឋានដែលមាន CPU NVIDIA Tegra 3, Quad Core ល្បឿន 1.5 GHz, Xperia
Tablet S នៅមានលទ្ធភាពការពារជម្រាបទឹកពីការសាចទឹក ដូចជាក្នុងពេលកំពុងប្រើក្រោម
តំណក់ទឹកភ្លៀង រឺក្នុងផ្ទះបាយ (មិនមានលទ្ធភាពមិនជ្រាបទឹក ពេលដាក់ត្រាំក្នុងទឹកទេ) ។

រូបសណ្ឋាននៃ Xperia Tablet S ៖

  • ប្រព័ន្ធប្រតិបត្តិការ: Android 4.0.3
  • អេក្រង់ 9,4"  IPS កំរិតពន្លឺ 1280 x 800
  • CPU NVIDIA Tegra 3
  • RAM 1GB
  • Camera ក្រោយ: 8 MP - camera មុខ: 1 MP
  • ប្រឆាំងជម្រាបទឹកតាមប្រព័ន្ធស្តង់ដារ IPX-4
  • មានសមត្ថភាពបញ្ជាដល់ឧបករណ៍ដទៃទៀត (TV, ម៉ាស៊ីមចាក់ឌីស...)
  • កំរាស់ពី 8,89mm ដល់ 11,9mm, ទម្ងន់ 571 g
  • ថ្ម 6000mAh រយះពេលប្រើប្រាស់បានដល់ 10 ម៉ោង
  • មានរន្ធដោតកាត SD គ្រប់ទំហំ, Support adapter HDMI, Wifi
  • បច្ចេកវិទ្យាសម្លេង ClearAudio+
  • រន្ធដាក់ SIM 3G


ដោយ៖ សិលា
ប្រភព៖ TTE


Tags: Sony Xperia 3G Tablet S hightech