កាលពីពេលថ្មីៗនេះ គណនី Twitter @evleaks បានបង្ហោះនូវរូបភាពជាក់ស្តែងថ្មីមួយទៀត ស្តីពី
ស្មាតហ្វូន Nokia ដែលមានកាមេរ៉ា យក្ស 41 MP ។ បើប្រៀបធៀបជាមួយ រូបភាព Version សំរាប់
ពិសោធសាកល្បង រូបភាពថ្មីនេះ មិនមានអ្វីខុសប្លែកច្រើនទេ។
ផ្នែកខាងក្រោយនៅតែបំពាក់នូវកាមេរ៉ា រាងមូលធំមួយ ដែលមានអំពូល Flash LED មួយ និងអំពូល
Flash Xenon ផងដែរ។ ជាក់ស្តែង លេខអក្សរ 41 megapixel បានលេចចេញយ៉ាងច្បាស់ មិនមាន
លេចចេញជាមួយនឹងពាក្យ XX ដូចនៅលើ Version សាកល្បងនោះឡើយ។
នៅក្នុងពេលដែលគំរូ Windows Phone មាន camera 41 megapixel លេចចេញរូបរាងកាន់តែច្បាស់
ជាបណ្តើរៗ ឈ្មោះហៅជាផ្លូវការរបស់ផលិតផលនេះ នៅមិនទាន់ច្បាស់លាស់នៅឡើយ។ ព័ត៌មាន
ដំបូង ដែលបានផ្គត់ផ្គង់ពី Nokia បានឲ្យដឹងថា ម៉ូដែលនេះ នឹងមានឈ្មោះថា Lumia EOS, ក្រោយ
មកក្រុមហ៊ុន AT&T នៅអាមេរិច បានប្រកាសឲ្យដឹងឈ្មោះថ្មីថា Elvis។
ក្រោយមកទៀត គណនី Twitter @evleaks បាននិយាយឲ្យដឹងថា ឈ្មោះរបស់ Nokia មាន Camera
41 MP គឺ Lumia 1020។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្រភពដដែលនេះ ក៏បានកែតម្រូវឈ្មោះឡើង
វិញ ដោយនិយាយថា ឈ្មោះ Lumia 1020 មិនមែនជាឈ្មោះផ្លូវការ សំរាប់ Smartphone Nokia ដែល
មានកាមេរ៉ា 41 MP នោះទេ ពោលវាត្រូវបានជំនួសដោយឈ្មោះ Lumia 909 វិញ៕
ដោយ៖ សិលា
ប្រភព៖ VE