ទូរស័ព្ទ Android ជាមួយនឹងប៊ូតុង QWERTY ហូតទទឹង គឺជារូបភាព នៃស្មាតហ្វូន កាលពីប៉ុន្មាន ឆ្នាំមុន ដែលបច្ចុប្បន្ន ពួកវាមិនត្រូវបាន គេពេញនិយមប្រើនោះឡើយ។ ប៉ុន្តែពេលនេះ LG អាច នឹងកំពុងតែរៀបចំ បង្ហាញនូវគំរូទូរស័ព្ទមួយ ស្រដៀងនេះ ជាមួយនឹងឈ្មោះហៅថា Optimus F3Q។ រូបភាពចចាមអារាម ដែលត្រូវបានគណនី evleaks បង្ហោះឡើងនៅលើ Twitter បានឲ្យ ឃើញថា ទូរស័ព្ទនេះមានអេក្រង់ Touch Screen នៅផ្នែកខាងមុខ ដូចបណ្តាស្មាតហ្វូន Android នាពេលបច្ចុប្បន្ននេះដែរ ប៉ុន្តែពេលហូតទទឹងចេញមក វានឹងបង្ហាញឲ្យឃើញនូវ ប៊ូតុងចុច ប្រភេទ QWERTY គ្រប់គ្រាន់ ដែលងាយស្រួលឲ្យអ្នកប្រើប្រាស់ចុចសរសេរសារ ក៏ដូចជា លេងឆាត នៅ លើបណ្តាញទំនាក់ទំនងសង្គមបានដែរ។
រូបភាពខាងលើគឺជារូបភាព Render។ តាមរយះអេក្រង់បានបង្ហាញឲ្យឃើញថា ស្មាតហ្វូនមាន Support NFC, 4G ហើយបណ្តា icon ស៊េរីរាងចាស់ ដែលនេះមិនជាបណ្តា វើហ្ស៊ិន Android ថ្មីៗឡើយ។ evleaks បានបន្តឲ្យដឹងថា F3Q នឹងប្រើសម្រាប់ប្រព័ន្ធទូរស័ព្ទចល័ត T-Mobile របស់អាមេរិច ហើយថ្ងៃដាក់លក់ ក៏ដូចជាតំលៃលក់ នៅទាន់មានព័ត៌មានបង្ហើប ឲ្យដឹងនៅ ឡើយទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte