ជំនួសឲ្យការប្រើប្រាស់ CPU Qualcomm ដូចបណ្តាស្មាតហ្វូនដទៃទៀត ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន
ជប៉ុន អាចនឹងត្រូវបានបំពាក់នូវ CPU MediaTek ដែលតៃវ៉ាន់ជាអ្នកផលិត។
បើតាមប្រភពមួយពី DigiTimes បានឲ្យដឹងថា គំរូ phablet នេះអាចត្រូវបានបំពាក់នូវអេក្រង់ទំហំ
5 inch រួមជាមួយ chip MediaTek MT6589 quad core Cortex-A7។
បណ្តាព័ត៌មាននៅលើគេហទំព័រ MediaTek បានឲ្យឃើញថា គំរូ chip MT6589 របស់ក្រុមហ៊ុន
Support ស៊ីមពីរ កាមេរ៉ាទំហំខ្ពស់បំផុត 13 megapixel ថតវីដេអូបាន 1080p ជាមួយកំរិតល្បឿន
30 frames / វិនាទី និងអេក្រង់ Full HD។ Chip ក្រហ្វិកដែលបានប្រើនៅលើ MediaTek MT6589
គឺ PowerVR Series5XT ដែលផលិតដោយ Imagination Techonolgies។
Phablet ថ្មីរបស់ Sony ត្រូវបាន Arima ជាអ្នកធ្វើការដំឡើង។ មុននេះ Arima ក៏ធ្លាប់បានសហការ
ជាមួយ Sony ក្នុងការបង្កើត model Xperia E តំលៃថោកផងដែរ។
ទន្ទឹមជាមួយកំរូស្មាតហ្វូន 5 inch តំលៃថោក ក្រុមហ៊ុន Sony ក៏នឹងអាចណែនាំបីម៉ូដែលស្មាតហ្វូន
ស៊េរីខ្ពស់ផ្សេងទៀត ជាមួយ Brand Name Cyber-shot និង Walkman។ ក្នុងនោះ មានស្មាតហ្វូនពីរ
មានអេក្រង់ទំហំ 5 inch ដែលត្រូវបានហៅជាបណ្តោះអាសន្នថា Xperia Cybershot និង Xperia
Walkman។ បើសិន Xperia Cybershot ត្រូវបានបំពាក់ Sensor ស៊េរីខ្ពស់ រួមជាមួយកាណុង Carl
Zeiss នោះ Xperia Walkman នឹងមាន chip សម្លេងដូចបណ្តាឧបករណ៍ស្តាប់តន្ត្រីរបស់ Sony។
គំរូស្មាតហ្វូនដែលនៅសល់ ក៏ត្រូវបានព័ត៌មានចចាមអារាមថា ជាស្មាតហ្វូនសំរាប់ប្រកួតប្រជែង
ដោយផ្ទាល់ ជាមួយ iPhone។ Model នេះក៏អាចប្រើប្រាស់ កាមេរ៉ា និងរូបសណ្ឋានដូច Xperia
Cybert-shot ប៉ុន្តែនឹងប្រើអេក្រង់ទំហំតូចជាង។