CamNews

ទូរស័ព្ទ 

Nokia បង្ហោះរូបភាពដំបូង ចង់បង្ហើបពី Nokia X, យកផ្ទៃខាងក្រោយពណ៌ បៃតងរបស់ Android ធ្វើជាគោល

បន្ទាប់ពីប្តូរ cover Facebook របស់ខ្លួន មកជាពណ៌បៃតងខ្ចី កាលពីម្សិលមមិញ Nokia បានបន្ត បង្ហើបឲ្យដឹងពី Nokia X ដែលជាស្មាតហ្វូន Android តំលៃថោក ជាមួយនឹងរូបភាពនៃ សញ្ញាព្រួញ បួនមុខបាញ់ចូលគ្នា បង្កើតបានជាអក្សរ X។ ផ្ទៃខាងក្រោយ នៅតែរក្សានូវពណ៌បៃតង នេះគឺជា លក្ខណៈពិសេសរបស់ រ៉ូបូតបៃតង Android។

ជាមួយនឹងការបង្ហើបខាងលើ គឺពិតណាស់ថា ស្មាតហ្វូនដែលជិតបង្ហាញខ្លួនរបស់ Nokia នឹងមាន ឈ្មោះហៅថា Nokia X (ដូចនឹងព័ត៌មានចចាមអារាមមុននេះដែរ) ហើយវានឹងប្រើប្រព័ន្ធប្រតិបត្តិការAndroid ជាមួយនឹង interface ត្រូវបានកម្លាយថ្មី។ លទ្ធភាពច្រើន ពួកយើងអាចនឹងឃើញការបង្ហាញ ខ្លួនរបស់ Nokia X នៅក្នុងព្រឹត្តិការណ៍ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើង នៅប៉ុន្មានថ្ងៃទៀត នេះ។



បើតាមព័ត៌មានពី evleaks បានឲ្យដឹងថា Nokia X គឺជាស្មាតហ្វូនប្រើ Android ដំបូងគេរបស់ក្រុម ហ៊ុន ដែលនឹងប្រើ chip SnapDragon dual core 1GHz។ ស្មាតហ្វូនមាន 512MB RAM មេម៉ូរីក្នុង 4GB អាចបន្ថែមមេម៉ូរីក្រៅបាន។ Nokia X ប្រើថាមពលថ្ម 1500mAh និងមាន ៦ពណ៌ ផ្សេងគ្នា សម្រាប់ជ្រើសរើស។ evleaks ក៏បានបញ្ជាក់ឲ្យដឹងថា Nokia X នឹងមិនប្រើ Play Store ទេ ហើយ អ្នកប្រើប្រាស់អាចធ្វើការដោនឡូត Application Android នៅលើ Nokia Store ឬបណ្តា AppStore ភាគីទីបី ដូចទៅនឹង Amazon AppStore ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia Normandy មានរូបភាពផ្សាយពាណិជ្ជកម្ម ហើយមែនទេ? ឈ្មោះហៅថា Nokia X ឬ?
- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ

- តើនេះពិតជា គំរូម៉ូដែល Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ?


ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Nokia Nokia X Normandy Nokia android Smartphone HIghtech