CamNews

ថេបប្ល៊ែត 

អ្នកវិភាគ៖ បរិមាណលក់ iPad Mini Retina នឹងមានកំរិតច្រើនជាង ២ដង iPad 5

Apple នឹងធ្វើការបង្ហាញណែនាំ គំរូ iPad ថ្មីពីរម៉ូដែល នៅក្នុងព្រឹត្តិការណ៍មួយ ដែលនឹងប្រារព្ធ
ឡើងនៅថ្ងៃទី ២២ ខែ តុលា ខាងមុខ (ព្រឹករំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ម៉ោងនៅកម្ពុជា)។
គំរូ Tablet ថ្មីទាំងពីរស៊រីនេះ សុទ្ធតែត្រូវបានគេសន្និដ្ឋានថា នឹងមាន Feature ស្គែនក្រយៅដៃ
TouchID ដូចមាននៅលើ iPhone 5S ដែរ។ ទន្ទឹមនឹងនោះ គំរូ iPad Mini ជំនាន់ថ្មី មានអេក្រង់
ទំហំ 7,9 inch ហើយលទ្ធភាពច្រើន នឹងត្រូវបានអាប់ឌេតឡើងអេក្រង់ប្រភេទ Retina ដូចបណ្តា
គំរូម៉ូដែល iPad ទំហំធំ បច្ចុប្បន្ននេះដែរ។

អ្នកវិភាគ Amit Daryanani បានធ្វើការប៉ាន់ស្មានទុកថា​ គំរូ iPad Mini ជំនាន់ទី២ នឹងដណ្តើមទីផ្សារ
បានដល់ ៦៥% នៃបរិមាណលក់ចេញរបស់ Apple, ក្នុងនោះគំរូ iPad 5 ទំហំ 9,7 inch នឹងដណ្តើម
ទីផ្សារបានតែ ៣៥% ប៉ុណ្ណោះ។ លោក Daryanani នៅបង្ហាញនូវការបារម្ភថា Apple អាចនឹងផ្គត់
ផ្គង់ តម្រូវការប្រើប្រាស់របស់អតិថិជន មិនបានគ្រប់ចំនួន ស្តីពីបរិមាណនៃគំរូ iPad Mini Retina
ឡើយ (មានតម្រូវការប្រើប្រាស់ច្រើន)។ 

iPad mini Retina និង iPad 5 ត្រូវបានគេប៉ាន់ស្មានថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍
នាថ្ងៃទី ២២ ខែតុលាខាងមុខនេះ

តាមប្រភពជិតស្និទមួយចំនួន ពីបណ្តាអ្នកផ្គត់ផ្គង់ផលិតដល់ Apple ក៏បានមានមតិយោបល់ ដូចនឹង
លោក Daryanani ដែរ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះបានឲ្យដឹងថា iPad Mini Retina នឹងមិនអាច
បង្ហាញខ្លួនទាន់ នៅក្នុងឆ្នាំនេះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Sales of iPad Mini Retina high iPad 5 Tablet hightech