CamNews

ថេបប្ល៊ែត 

Tablet តំលៃ 99 $ របស់ Acer នឹងបង្ហាញខ្លួនដើមឆ្នាំ 2013

កាលពីចុងសប្តាហ៍មុន រូបភាពចចាមអារាមស្តីពី Tablet តំលៃ 99 USD ប្រើប្រព័ន្ធប្រតិបត្តិការ
Android មានឈ្មោះថា Iconia B1 បានលេចឡើងនៅលើគហទំព័របច្ចេកវិទ្យាជាច្រើន។

បើតាមព័ត៌មានចចាមអារាមនៅលើអ៊ីនធឺណេត Tablet តំលៃថោករបស់ Acer នឹងមានអេក្រង់
ទំហំ 7 inch, កំរិតពន្លឺ 1.024 x 600 pixel, ប្រើប្រាស់ Android 4.1.2 ជាមួយនឹង Chip Dual Core
របស់ Mediatek ល្បឿន 1.2 GHz, chip ក្រាហ្វិក PowerVR SGX 531, RAM 512 MB, មេម៉ូរីក្នុង
8 GB។

ទន្ទឹមនឹងនោះ វានៅអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, កម្មវិធី GPS, Bluetooth
4.0។ តាមប្រភពព័ត៌មានចចាមអារាមបានឲ្យដឹងថា Acer នឹងដាក់បង្ហាញ Iconia B1 នៅក្នុងពិ
ព័រណ៍ CES 2013 ចាប់ពីថ្ងៃទី 8 - 11/1/2013 ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Acer tablet Hightech 99$