ក្រសួងដឹកជញ្ជូននៃប្រទេសអង់គ្លេស ទើបតែធ្វើសេចក្តីជូនដំណឹងថា នឹងបង្កើតជាមូលនិធិមួយដែល មានទំហំទឹកប្រាក់ ១០លានផោន ដើម្បីជុំរុញដល់ការងារស្រាវជ្រាវ រថយន្តគ្មានមនុស្សបើក ហើយវា នឹងត្រូវបានសាកល្បងនៅលើទីក្រុងចំនួនបីយ៉ាងតិច ក្នុងប្រទេសអង់គ្លេសនៅក្នុងខែមករា ឆ្នាំ២០១៥។ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា នឹងមានរថយន្តពីរប្រភេទ នឹងត្រូវបានសាកល្បងគឺ រថយន្តគ្មាន មនុស្សបើកទាំងស្រុង និងរថយន្តបើកដោយស្វ័យប្រវត្តិ តែតៃកុងឡានអាចអន្តរាគមន៍ទៅលើវាបាន។
Concept មួយស្តីពី រថយន្តគ្មានមនុស្សបើក (រូបភាព៖ Dragon2000)
មុនរដ្ឋាភិបាលអង់គ្លេស គឺមានរដ្ឋាភិបាលអាមេរិច ក៏បានធ្វើការដាក់ចេញគំនិតយោបល់មួយ ស្រដៀង គ្នានេះ នៅឆ្នាំ២០១១ ប៉ុន្តែសេចក្តីសម្រេចនោះ គឺចាំបាច់ត្រូវមានតៃកុងឡាន អង្គុយខាងក្នុង ដើម្បីគ្រប់ គ្រងស្ថានការណ៍ ក្នុងបណ្តាករណីដែលមិននឹកស្មានដល់ កើតមានឡើង។
ក្រៅពីនេះ ប្រទេសជប៉ុន អាឡឺម៉ង់ សាំងហ្គាពួរ និងខាងមុខនេះគឺប្រទេសស្វីស ក៏បានយល់ព្រមឲ្យ បើកសាកល្បងរថយន្តគ្មាន មនុស្សបើក នៅលើដងផ្លូវផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ BBC, Sky News, Tinhte