CamNews

ថេបប្ល៊ែត 

គ្រឿងក្នុងរបស់ iPad mini, អេក្រង់ និង CPU គឺ Samsung ជាអ្នកផលិត

បើមើលពីខាងក្រៅ iPad Mini ហាក់ដូចជា iPad 2 បង្រួមតូចអញ្ចឹង ប៉ុន្តែផ្នែកខាងក្នុងរបស់វា
យ៉ាងណាទៅវិញ? ដើម្បីឆ្លើយតបនឹងសំណួរនេះ គេហទំព័រ iFixit បានយក Tablet មួយនេះ
ឡើងជ្រុញកាប់សាច់តែម្តង។

បន្ទាប់ពីដោះមើលគ្រឿងក្នុងអស់ហើយ iPad Mini មានចំនុចជាច្រើនដូចនឹង Tablet ធំៗមុនៗ
របស់ខ្លួនដែរ។ Hardware មួយចំនួនដូចមាននៅក្នុង iPad ជំនាន់ទី3, ដូច្នេះបើធ្វើការផ្លាស់ប្តូរ
ដោយខ្លួនឯង រឺយកជួសជុលវានឹងមានការលំបាក។ អេក្រង់របស់ឧបករណ៍នេះ ជាស្នាដៃផលិត
របស់ Samsung (មិនច្បាស់ថា មានក្រុមហ៊ុនណាផ្សេងបានចូលរួមសហការផលិត រឺក៏អត់នោះ
ទេ)។ SoC Apple A5 របស់ iPad Mini ត្រូវបានផលិតនៅលើ Chip 38nm ដូចនៅក្នុង iPad 2
ដែលទើបនឹងបានបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ គឺមិនមែន Chip 45nm ដូច iPad 2 ជំនាន់ដំបូង
នោះឡើយ។ ឥឡូវនេះ Apple ក៏បានបំពេញបន្ថែមនូវ Speaker Stereo ដល់ iPad Mini ហើយ
នេះក៏ជាលើកទីមួយរបស់ Apple ដែលបានបំពាក់ Speaker ពីរដូច្នេះ។

ខាងក្រោមនេះ គឺជារូបភាពគ្រឿងក្នុងរបស់ iPad Mini ដែល iFixit ដោះរុះរើចេញ, សូមទស្សនា
ទាំងអស់គ្នា !

ដោយ៖ សិលា
ប្រភព៖ tte


Tags: inside ipad mini tablet hightech