CamNews

បច្ចេកវិទ្យា 

Lumia 920 នៅដំណើរការល្អ ក្រោយពីធ្លាក់ពីកំពស់ 30 Km

ដោយទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអ្នកប្រើប្រាស់ Nokia Lumia 920 កំពុងក្លាយជា
ស្មាតហ្វូនប្រើ Window Phone ដែល Hot បំផុតនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ ស្មាត
ហ្វូននេះ Hot ដល់ថ្នាក់ធ្លាក់ពីលំហអាកាស នៅតែមានដំណើរការល្អ។

ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃបណ្តាផលិតផលរបស់ Nokia, ថ្មីៗនេះសាខាហាងលក់រាយនៅ
ប្រទេសហ្វាំងឡង់ ដែលមានឈ្មោះថា Verkkokauppa បានសំរេចចិត្តធ្វើនូវវីដេអូពិសោធ
កំរិតនៃភាពរឹងមាំថ្មីមួយដោយឲ្យស្មាតហ្វូន Lumia 920 ឡើងទៅលំហអាកាស តាមរយះការ
បង្ហោះបាឡុងតូចមួយ ក្រោយមកឲ្យស្មាតហ្វូននេះធ្លាក់មកវិញដោយខ្លួនឯង ពីរយះកំពស់
30,48 Km មកដី។

ការបង្ហោះ Lumia 920 តាមរយះបាឡុងតូចមួយ ទៅលំហអាកាស

ក្រៅពីកំរិតកំពស់ដ៏សែនខ្ពស់ដែលត្រូវទ្រាំទ្រជាមួយ ស្មាតហ្វូន Lumia 920 នៅឆ្លងកាត់នូវទីលំហ
អាកាសដែលមានអាកាសធាតុដ៏សែនត្រជាក់ ដែលនៅឆ្ងាយពីផែនដីទៀតផង។ ខាងក្រោមនេះ
គឺជាវីដេអូនៃការធ្វើពិសោធនេះ សូមទស្សនាទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ k14


Tags: Lumia 920 falling from a height of 30 km nokia smartphone