CamNews

ទូរស័ព្ទ 

iPhone ថ្មី នឹងមានកាមេរ៉ាថតរូប 12MP, ថតវីដេអូ HDR, ថតពេលយប់ល្អជាងមុន

បើតាមកិច្ចសន្ទនាមួយរវាង អ្នកសារព័ត៌មាន នៅគេហទំព័របច្ចេកវិទ្យាដ៏ល្បីឈ្មោះ (Tinhte) នៅ
វៀតណាម ជាមួយនឹងមិត្តភក្តិម្នាក់ (សុំលាក់ឈ្មោះ) ធ្វើការនៅ Wonderful Saigon Electronics -
សាខានៅវៀតណាម នៃក្រុមហ៊ុនជប៉ុនមួយ ជំនាញខាងផលិតគ្រឿងឧបករណ៍សំរាប់ Apple ដែល
មានរោងចក្រផលិតនៅខេត្ត Binh Duong និងមានជំនាញខាងផលិតបណ្តា Module កាមេរ៉ា សំរាប់
iPhone បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់របស់ Apple នឹងមានកាមេរ៉ា កំរិតពន្លឺ 12 MP រួមជាមួយ
Features ថ្មីៗជាច្រើនដូចជា ថតវីដេអូ HDR និងថតរូបពេលយប់បានច្បាស់ល្អជាងមុន។

(រូបភាពតំណាង iPhone 6)

អាចនិយាយបានថា សមត្ថភាពថតរូបក្នុងលក្ខខណ្ឌ ខ្វះពន្លឺរបស់ iPhone ថ្មី គឺនៅតែមិនទាន់អាចធ្វើ
ការប្រៀបធៀបជាមួយ Pureview របស់ Nokia បាននៅឡើយទេ ប៉ុន្តែ iPhone ល្បីឈ្មោះជាមួយ
Interface ថតរូបសាមញ្ញងាយស្រួលប្រើ និងរហ័ស ដូច្នេះអ្នកប្រើប្រាស់ នឹងមិនអស់សង្ឃឹមជាមួយ
ការអាប់ហ្គ្រេត (Upgrade) បន្តិចបន្តួចនេះឡើយ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: New iPhone HDR shooting shooting better night smartphone hightech