ក្រុមហ៊ុនអេឡិចត្រូនិក ជប៉ុន ចង់ធ្វើការផ្តោតអារម្មណ៍ច្រើនជាង ក្នុងផ្នែកឧបករណ៍ Mobile នៅក្នុង បរិបទបរិមាណលក់ចេញ Laptop កំពុងតែមានការធ្លាក់ចុះខ្លាំង។
បើយោងតាមរបាយការណ៍ថ្មីបំផុតរបស់ Nikkei ក្រុមហ៊ុន Sony កំពុងតែមានគម្រោងងលក់នូវផ្នែក ផលិត និងរចនាម៉ូត Laptop Vaio។ ដៃគូសហការដែលចូលខ្លួន មកទិញគឺជា មូលនិធិវិនិយោគ មួយរបស់ជប៉ុន ដែលមានឈ្មោះថា Japan Industrial Partners ជាមួយនឹងតំលៃកិច្ចសន្យាប្រហាក់ ប្រហែលពី ៣៩១ លាន ដល់ ៤៨៩ លានដុល្លារ។ ភាគីទាំងពីរនឹងបង្កើតជាការបណ្តាក់ទុនថ្មីមួយ ដែលបន្តលក់ និងគ្រប់គ្រងបណ្តាកុំព្យូទ័រ Brand Vaio ក្នុងនោះ Sony នឹងទទួលបានភាគហ៊ុនតូច មួយតែប៉ុណ្ណោះ។
ការទិញលក់នេះ លទ្ធភាពច្រើន ពួកគេនឹងធ្វើការសេចក្តីប្រកាសទូលំទូលាយ ជាងនេះ នៅក្នុង ខែមីនា ខាងមុខនេះ។
Sony លែងចាប់អារម្មណ៍លើ ស្លាកយីហោ (Brand) Vaio ទៀតហើយ
Brand Sony Vaio បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ហើយក្នុងពេលវេលាឡើងដល់កំពូល បរិមាណលក់ចេញកុំព្យូទ័រ ស្លាកយីហោនេះ ទូទាំងពិភពលោក បានដល់ចំនួន ៨,៧ លានគ្រឿង។ ជាក់ស្តែង ពេលបច្ចុប្បន្នចំនួនខាងលើបានធ្លាក់មកនៅត្រឹមតែចំនួន ៥,៨ លានគ្រឿងតែប៉ុណ្ណោះ ហើយ Sony ក៏បានធ្លាក់ចំណាត់ថ្នាក់មកនៅលេខរៀងទី៩ នៃក្រុមហ៊ុនផលិតកុំព្យូទ័រទូទាំងពិភព លោក និងដណ្តើមបានទីផ្សារភាគហ៊ុន ប្រហែលតែ ១,៩% ក្នុងចន្លោះរយះពេលចាប់ពីខែមករា ដល់ខែ កញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress