CamNews

ទូរស័ព្ទ 

Samsung បញ្ចេញស្មាតហ្វូនបត់ W2017 ថ្លៃជាង iPhone 7 ដល់ទៅ៣ដង

តាមគម្រោង តម្លៃរបស់ Samsung W2017 អាចឡើងដល់ជិត ៣.០០០ដុល្លារអាមេរិក ថ្លៃជាង៣
ដងបើធៀបនឹង iPhone 7 Plus កំណែតម្លៃ ៩៦៩ដុល្លារអាមេរិក។

ជិតមួយឆ្នាំបន្ទាប់ពីបញ្ចេញទូរស័ព្ទបត់ W2016 ក្រុមហ៊ុន Samsung ក៏បានបន្តបញ្ចេញទូរស័ព្ទ
W2017 ជាមួយនឹងការកែលំអជាច្រើន។ ទូរស័ព្ទនេះ នៅតែមានរូបរាងបែបសម្បកងាវ មានអេក្រង់
AMOLED 4,2 inch ចំនួនពីរ ដែលមានរីសូលូសឹន Full HD ប្រភេទថាច់។

ទូរស័ព្ទ W2017 ត្រូវបានបំពាក់ប្រូសេសឺរ Qualcomm Snapdragon 820, RAM 4GB, អង្គចងចាំ
ក្នុង 64GB និងមានរន្ធ microSD ។ ម៉ាស៊ីននេះដំណើរការដោយ Android 6.0.1 Marshmallow
និងមានថ្ម 2.300 mAh ។

W2017 ប្រើប្រាស់កាមេរ៉ាក្រោយ 12 megapixel អាចថតវីដេអូ 4K។ ចំណែកកាមេរ៉ាមុខ មានទំហំ
5 megapixel ។

W2017 អាចប្រើប្រព័ន្ធ 4G បាន។ ចំណែកអេក្រង់ក្រៅវិញ មានបន្ថែមមុខងារ Always On , ម៉ាស៊ីន
ស្កេនក្រយៅដៃ, សាកថ្មមិនប្រើខ្សែ, សាកថ្មល្បឿនលឿន។ល។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់អំពីតម្លៃពិតរបស់វា ប៉ុន្តែ តាមការសន្និដ្ឋាន អតិថិជនអាច
នឹងត្រូវចំណាយ ២.៩៥៣ដុល្លារអាមេរិក ដើម្បីបាន W2017។ ផលិតផលនេះនឹងត្រូវបានដាក់លក់
ដំបូងគេនៅប្រទេសចិន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ GSMArena


Tags: Samsung W2017