CamNews

ទូរស័ព្ទ 

Samsung Galaxy S4 បង្ហាញខ្លួនជាផ្លូវការ 5" FullHD, Snapdragon 600 1.9Ghz/1.6GHz Exynos Octa-core

ទីបំផុត S IV បានបង្ហាញខ្លួនជាផ្លូវការហើយ។ វាមិនមានអ្វីខុសប្លែកខ្លាំងជាមួយនឹងព័ត៌មាន
ចចាមអារាម ដែលបានលេចលឺកន្លងមកទេ។ S IV ប្រើប្រាស់ CPU ពីរគឺ 1.6GHz Exynos
Octa-core រឺ Snapdragon 600 1.9Ghz 4x ទៅតាមប្រទេស។

S IV បំពាក់នូវអេក្រង់ Super Amoled 5 inch កំរិតពន្លឺ Full HD ។ សំរាប់ Network វិញ S IV
Support គ្រប់ Network មាននៅលើពិភពលោក ពោលគឺមានទាំង LTE, 4G.... វាថែមទាំងមាន
 Wifi ដែលមានល្បឿនលឿន AC និងមានភ្ជាប់ infrared ដើម្បីធ្វើការបញ្ជាពីចម្ងាយ។ ចំណែក
កាមេរ៉ាវិញ គឺមានទំហំ 13Mp នៅផ្នែកខាងក្រោយ និង 2Mp នៅផ្នែកខាងមុខ ជាមួយនឹងកម្ម-
វិធីថតរូបល្អៗជាច្រើន។ សំរាប់រូបរាងខាងក្រៅវិញ S IV មានទម្ងន់ស្រាល ស្តើងជាង S III ប៉ុន្តែ
វាខ្លាំងជាង រឹងមាំជាង និងមានអេក្រង់ធំជាង។

រូបភាពរូបសណ្ឋានរបស់ Galaxy S IV:

ប្រៀបធៀបរូបសណ្ឋានជាមួយ ស្មាតហ្វូនដទៃផ្សេងទៀត ៖

រូបភាពជាក់ស្តែងមួយចំនួនរបស់ Galaxy S IV:

ដោយ៖ សិលា
ប្រភព & រូបភាព៖ TTE & VE



Tags: Samsung Galaxy S4 5" FullHD smartphone hightech