មកដល់ពេលនេះ បញ្ហាដែល iPhone 6 Plus ត្រូវកោង ហាក់លែងនៅជារឿងគ្រោះថ្នាក់ទៀត
ហើយ វាបានក្លាយជានិន្នាការថ្មីមួយ ដែលត្រូវបានគេធ្វើឡើងដើម្បីបានល្បីឈ្មោះនៅលើអ៊ីនធឺរ
ណែត។
ក្រោយពីដឹងថា ស្មាតហ្វូន iPhone 6 Plus របស់ Apple អាចកាច់កោងបានដោយងាយ គេឃើញ
ថា មាន blogger និងអ្នកសារព័ត៌មានបច្ចេកវិទ្យា មិនតិចនោះទេ បានបង្ហោះវីដេអូ កាច់កោង
ស្មាតហ្វូននេះ។ ការចំណាយប្រាក់ដ៏ច្រើន ដើម្បីទិញយកស្មាតហ្វូន iPhone 6 ដើម្បីកាច់បំបាក់
សម្រាប់ពួកគេ គឺជារឿងមិនខុស ហើយក្រៅពីធ្វើឱ្យអ្នកដែលមិនទាន់មានលទ្ធភាពទិញ iPhone
6 មានការច្រណែន សោកស្ដាយ។
ប៉ុន្ដែ ទន្ទឹមនឹងក្រុមខាងលើ ក៏មានក្រុមមនុស្សដែលបានកាច់បំផ្លាញ iPhone 6 Plus ដោយមិន
មានខ្លឹមសារផងដែរ នោះគឺករណីក្មេងទំនើង ជនជាតិអង់គ្លេស ២នាក់ ដែលទើបតែត្រូវបាន
បង្ហោះនៅលើអ៊ីនធឺរណែត។ ក្មេងប្រុសទាំង ២នាក់នេះ បានកាច់កោង iPhone 6 Plus ហើយ
ប្រការសំខាន់គឺថា ស្មាតហ្វូនទាំងនេះ មិនមែនជារបស់ពួកគេនោះទេ។ iPhone 6 Plus ដែលត្រូវ
បានក្មេងទាំងនេះ កាច់ឱ្យកោង គឺជាទូរស័ព្ទដែលកំពុងត្រូវបានគេដាក់តាំង នៅក្នុងហាង Apple
Store មួយ នៅអង់គ្លេស។
ប្រហែលជាមិនទាន់បានដឹងអំពីលទ្ធផលអាក្រក់ ដែលនឹងកើតឡើង ទាក់ទិននឹងបញ្ហាផ្លូវច្បាប់
ទើបបុរសវ័យក្មេងទាំង ២នាក់នេះ ហ៊ានកាច់កោងផលិតផលរបស់អ្នកដទៃ ហើយថែមទាំងហ៊ាន
ថតវីដេអូ ចំមុខ និងហៅឈ្មោះគ្នា ទៅវិញទៅមក រួចបង្ហោះលើ Youtube។
ក្រៅពីកាច់កោង iPhone 6 Plus Kylie និង Danny (ឈ្មោះរបស់ក្មេងទាំង ២) បានដាក់ទូរស័ព្ទនេះ
ទៅកន្លែងដើម ដោយប្រុងប្រយ័ត្ន ក្រោយមក ពួកគេដើរទៅកាន់បុគ្គលិកហាង ហើយសួរនាំអំពី
ផលិតផលនាន។
ប្រហែលជាមិនបានដឹងអំពីសកម្មភាពរបស់ក្មេងប្រុស ២នាក់នេះ ទើបបុគ្គលិករបស់ហាង ក៏ឈរ
ជជែកគ្នា និងរៀបរាប់អំពី iPhone ថ្មីនេះ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកហាងនេះ ថែមទាំងបាន
និយាយដល់ភាពរឹងមាំរបស់ស្មាតហ្វូននេះ ដោយអួតប្រាប់ក្មេងទំនើបទាំង ២ នេះថា “ព័ត៌មាន
ដែលថា iPhone 6 Plus អាចត្រូវកាច់កោង គឺជារឿងចចាមអារ៉ាមតែប៉ុណ្ណោះ”៕
ដើម្បីជ្រៀបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Businessinsider