CamNews

ទូរស័ព្ទ 

Galaxy Beam ទូរស័ព្ទបញ្ចាំង Slide បានទំហំ 50" inch

ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទ Samsung ទើបធ្វើការបង្ហាញនូវ Galaxy Beam ដែលជាប្រភេទ
ទូរស័ព្ទស្មាតហ្វូនដែលអាចបញ្ចាំង Slide បានទំហំ 50" inch ។

ចំនុចដែលគួរឲ្យសរសើររបស់ Galaxy Beam នោះគឺបើទោះជាវាមានបំពាក់នូវ Projector ខាងក្នុង
ប៉ុន្តែវានៅតែរចនាម៉ូដតូចស្តើងមិនមែនធំៗដូច Projector ផ្សេងទៀតឡើយ។ គុណសម្បត្តិនេះជួយ
ឲ្យយើងមានភាពងាយស្រួល អាចប្រើវាបានរៀងរាល់ថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់ពីទំហំរូបរាង
របស់វាថាពិបាកយកតាមខ្លួន។ កាណុងសំរាប់បញ្ចាំង Slide ត្រូវបានបំពាក់នៅផ្នែកខាងលើនៃទូរ-
ស័ព្ទ ដែលអាចបញ្ចាំងរូបភាព រឺវីដេអូបានចំងាយប្រហែល២ម៉ែត្រ និងបានទំហំប្រហែល 50" inch។

ទូរស័ព្ទបញ្ចាំង Slide Samsung Galaxy Beam.

របៀបប្រើប្រាស់ Projector ពិតជាមានភាពងាយស្រួល, Samsung បានធ្វើនូវប៊ូតុងដាច់ដោយឡែក
មួយនៅជ្រុងខាងស្តាំនៃទូរស័ព្ទ។ នៅពេលចុចប៊ូតុងនោះ Projector នឹងចាប់ផ្តើមដំណើរការ ហើយ
វានឹងបញ្ចាំងនូវអ្វីដែលមាននៅក្នុងអេក្រង់ទូរស័ព្ទនៅលើផ្ទៃណាមួយដែលអ្នកបញ្ចាំង Slide។ មិនតែ
ប៉ុណ្ណោះនៅពេលអ្នកចុច និងទុក Slide ចោលមានកម្មវិធីមួយនឹងលោតឡើងនៅលើអេគ្រង់ ដែល
មានឈ្មោះថា "Quick pad"។ "Quick pad" មាន Tool ជាច្រើននៅក្នុងនោះរួមមាន Mouse និងប៊ិចគូរ
ដែលអ្នកអាចប្រើវាក្នុងការចង្អុលបង្ហាញចំនុចណាមួយនៅលើអេក្រង់ដោយផ្ទាល់ដល់អ្នកទស្សនា។

Galaxy Beam ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 2.3, CPU Dual Core ល្បឿន 1GHz។ វាបំពាក់
នូវអេក្រង់ទំហំ 4 inch, កំរិតពន្លឺ 480 x 800 pixel, Camera 5 Megapixel(ខាងក្រោយ)1.3 Megapixel
(ខាងមុខ)
, ថតវីដេអូ HD។ Samsung Galaxy Beam មាន RAM ដល់ទៅ 6GB, មេម៉ូរីក្នុង 8GB អាច
បន្ថែមមេម៉ូរីក្រៅបានតាមកាត microSD។ វាមានរាងក្រាស់បន្តិចបើប្រៀបនឹងស្មាតហ្វូនដែលមិនមាន
Projector, ថ្ម 2.000 mAh, 3G, Wifi, Bluetooth។ ចំពោះតំលៃវិញគឺប្រហែលជាង ៦០០USD(តំលៃក្នុង
គេហទំព័រ mainguyen វៀតណាម)៕



ដោយ៖ សិលា
ប្រភព៖ mainguyen & tte


Tags: samsung galaxy beam smartphone hightech