CamNews

បច្ចេកវិទ្យា 

គេហទំព័រ របស់កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស កំពុងរងការ វាយប្រហារពីក្រុម Hacker

ភ្នំពេញ៖ គេហទំព័រ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស www.grk.com.kh កំពុងទទួលរងនូវការ
វាយប្រហារពីក្រុម Hacker នៅថ្ងៃទី០៧ មករា ឆ្នាំ ២០១៣ នេះដោយបើកចេញផ្ទាំងខ្មៅ និង
មានពាក្យ Hacked ។

លោក ខេង ទីតូ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បាននិយាយថា គេហទំព័រ អាវុធហត្ថលើ
ផ្ទៃប្រទេស កំពុងត្រូវបានក្រុម អ្នកបច្ចេកទេស ជួសជុល និងរៀបចំ បន្ទាប់ពីត្រូវបានគេវាយប្រ
ហារ មួយថ្ងៃ ពីថ្ងៃ កន្លងមកហើយ ។

ពាក់ព័ន្ធនឹងការវាយប្រហារនោះ យើងមិនទាន់ដឹងថា ស្ថិតក្នុងគោលបំណងអ្វីនោះឡើយ គ្រាន់
តែដឹងថា កន្លងមកគេហទំព័រជាច្រើន នៅកម្ពុជាត្រូវបានក្រុម Hacker បានវាយប្រហារ ហើយ
គេហទំព័រ ដើមអម្ពិល ក៏ត្រូវបានគេធ្លាប់ Hack ផងដែរ តែត្រូវបានដោះស្រាយ ដោយក្រុមជំនាញ
និងក្រុមការងារ របស់ក្រសួងទូរគមនាគមន៍ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech hacker