CamNews

ទូរស័ព្ទ 

iPhone 7 បង្ហាញខ្លួន ៖ ទប់ទល់នឹងជម្រាបទឹក កាមេរ៉ាភ្លោះ ឈីប A10 ខ្លាំងបំផុតក្នុងទីផ្សារ…

iPhone 7 បង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងពណ៌ខ្មៅ បំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក មាន
ការមេរ៉ាភ្លោះ។ល។

ព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 7 របស់ Apple ត្រូវបានរៀបចំឡើង និងបានបញ្ចប់នៅប៉ុន្មាន
ម៉ោងមុននេះ។ បើទោះ iPhone 7 បានកែលំអមុខងារជាច្រើន និងបន្ថែមនូវមុខងារថ្មីដែល Apple
ទើបតែបានធ្វើឡើងជាលើដំបូង ប៉ុន្ដែ វាហាក់មិនទាន់គ្រប់គ្រាន់នោះទេ។

CEO Tim Cook បានចាប់ផ្ដើមព្រឹត្តិការណ៍ឧទ្ទេសនាម ដោយនិយាយអំពីសេចក្ដីសង្ខេបរបស់
Apple Music និង App Store។ បន្ទាប់មក Apple ក៏បានឧទ្ទេសនាម Mario ។ ហើយចុងក្រោយ ក៏
បានឧទ្ទេសនាម iPhone 7 ជាផ្លូវការ ៖

iPhone 7 មានការកែលំអច្រើន

Apple បានឧទ្ទេសនាម iPhone 7 ជាមួយនឹងការកែលំអចំនួន ១០មុខងារ ប៉ុន្តែក្នុងនោះមិនមាន
ការកែលំអផ្នែករចនារូបរាងនោះទេ។ iPhone 7 មិនខុសគ្នាប៉ុន្មាន បើធៀបនឹង iPhone 6s ប៉ុន្តែ
វានៅតែមានចំនុចដែលគួរនិយាយ។

នោះគឺសម្បកខាងក្រៅ និងបន្ថែមពណ៌ខ្មៅទៅក្នុងបញ្ជីម៉ូដែល iPhone 7។ នេះក៏អាចត្រូវបានគេ
ចាត់ទុកថាជាការផ្លាស់ប្ដូរធំមួយ ព្រោះថា ពណ៌ខ្មៅ Black និងពណ៌ Jet Black គឺពិតជាស្អាត។
ទន្ទឹមនឹងនេះ ខ្សែអង់តែនត្រូវបានធ្វើឱ្យស្ដើងជាងមុន និងត្រូវបានដាក់នៅផ្នែកខាងលើ ជំនួស
ឱ្យការអូសកាត់ទទឹងខ្នងដូចមុន។

ប៊ូតុង Home ថ្មីទាំងស្រុង

Apple បានប្ដូរផ្លាស់ប៊ូតុង Home ចាស់ ដោយប៊ូតុងថ្មីទាំងស្រុង នៅលើ iPhone 7។ នោះគឺផ្ទៃរាប
ស្មើ រឹង និងមានថាច់ មានន័យថា អ្នកនឹងមិនអាចចុចដូចប៊ូតុង Home របស់ iPhone 6s។

iPhone មានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹកជាលើកដំបូង

នេះគឺជាមុខងារដ៏អាស្ចារ្យមួយ ប៉ុន្តែ បច្ចេកវិទ្យានេះ ត្រូវបាន Apple ធ្វើឡើងក្នុងកម្រិតស្ដង់ដា
IP67 ប៉ុណ្ណោះ ខណៈដែលបណ្ដាស្មាតហ្វូនលំដាប់កំពូលដទៃ សុទ្ធតែមានកម្រិតស្ដង់ដា IP68។

កាមេរ៉ា


កំណែ iPhone 7 មានកាមេរ៉ាទោល ចំណែក iPhone 7 Plus ត្រូវបានបំពាក់កាមេរ៉ាភ្លោះ។

អេក្រង់ Retina HD

Apple ឱ្យដឹងថា អេក្រង់របស់ iPhone 7 គឺប្រភេទ Retina HD មានពន្លឺខ្លាំងជាងមុន ២៥%។

កាសគ្មានខ្សែ AirPod


Apple លក់ iPhone 7 ជាមួយនឹងកាសស្ដាប់គ្មានខ្សែដែលមានឈ្មោះថា AirPod។

ឈីប A10 ខ្លាំងបំផុតក្នុងចំណោមស្មាតហ្វូន

iPhone 7 ប្រើប្រាស់ឈីប A10 Fusion 4-core , 64-bit ដែលមានល្បឿនលឿន។ Apple ក៏បាន
ប្រកាសថា នេះគឺជាឈីបដែលខ្លាំងបំផុតនាបច្ចុប្បន្ន។

ថាមពលថ្ម ប្រើបានយូរជាងមុន


Apple បានឱ្យដឹងថា រយៈពេលនៃការប្រើប្រាស់ថាមពលថ្ម អាចបន្ថែមបាន ២ម៉ោង បើធៀបនឹង
iPhone 6s។

តម្លៃ និងថ្ងៃចេញលក់

iPhone 7 នឹងត្រូវបានដាក់លក់ក្នុងតម្លៃដំបូង 649 USD សម្រាប់កំណែ 32GB។ ចំណែក iPhone
7 Plus នឹងមានតម្លៃដំបូងគឺ769 USD។ បណ្ដាកំណែដែលមានអង្គចងចាំ 128GB និង 256GB
នឹងមានតម្លៃខ្ពស់ជាងជាបន្តបន្ទាប់គឺ 100 USD ដូចទៅនឹងឆ្នាំមុនៗ។

បច្ចុប្បន្ន iPhone 7 ត្រូវបានបំបាត់កំណែអង្គចងចាំ 16GB ជំនួសមកវិញដោយកំណែអង្គចងចាំ
32/128/256GB ។

iPhone 7/7 Plus នឹងត្រូវបានដាក់ឱ្យបញ្ជាទិញជាមុន នៅថ្ងៃទី ៩កញ្ញា ហើយវានឹងត្រូវបានដាក់
លក់ជាផ្លូវការចាប់ពីថ្ងៃទី ១៦កញ្ញាខាងមុខ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk


Tags: iPhone 7