CamNews

ផ្កាយរណប Voyager 1 ចូលដល់លំហ អាកាសថ្មី ជាយប្រព័ន្ធព្រះអាទិត្យ

នៅជាយម្ខាងនៃប្រព័ន្ធព្រះអាទិត្យ ផ្កាយរណប Voyager 1 បានប្រទះឃើញតំបន់អវកាស
មួយដែលមិនដូចទៅនឹងការស្មានរបស់មនុស្ស ស្ដីពីព្រំដែនដែលនៅសល់របស់លំហអាកាស។

ផ្កាយរណប Voyager 1 របស់ NASA ដែលត្រូវបានបង្ហោះកាលពីឆ្នាំ ១៩៧៧ បានក្លាយជា
ផ្កាយរណបរបស់មនុស្សដំបូងគេបង្អស់ដែលបានធ្វើដំណើរចេញឆ្ងាយពីព្រះអាទិត្យបំផុត។
បច្ចុប្បន្ន វាកំពុងធ្វើដំណើរចូលក្នុងលំហអាកាសថ្មីមួយ នៅជាយម្ខាងរបស់ប្រព័ន្ធព្រះអាទិត្យ
ត្រៀមខ្លួនដើម្បីបង្កើតប្រវត្តិថ្មី នៅពេលវាទៅ មិនត្រឡប់។

ក្រុមអ្នកវិទ្យាសាស្ដ្របានហៅតំបន់នេះថា ជា "ផ្លូវហាយវ៉េមេដែក" ហើយវាជាកន្លែងឈប់ចុង
ក្រោយ នៅចន្លោះផ្កាយនានាក្នុងលំហអាកាស។

Space.com ដកស្រង់សំដី Edward Stone របស់មន្ទីរបច្ចេកវិទ្យា California បានឱ្យដឹងថា
នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ Voyager 1 នឹងចាកចេញពីប្រព័ន្ទព្រះអាទិត្យទាំង
ស្រុង។

សូមរំលឹកថា ផ្កាយរណប Voyager 1 និង Voyager 2 ត្រូវបានបង្ហោះកាលពី ៣៥ឆ្នាំមុន ដើម្បី
បំពេញបេសកកម្មស្រាវជ្រាវទៅលើបណ្ដាភពនានាដែលនៅខាងក្រៅ។ ក្រោយមក ផ្កាយរណប
ទាំងពីរនេះ ក៏បានហោះហើរទៅដល់ជាយនៃប្រព័ន្ធព្រះអាទិត្យ។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH


Tags: Voyager 1​ space