CamNews

ថេបប្ល៊ែត 

Google Nexus 7 3G បង្ហាញខ្លួននៅវៀតណាម តំលៃជិត 400 ដុល្លារ

ក្រៅពី Support Wi-Fi /n, Nexus 7 Version 3G មានល្បឿន HSPA+ ដែលជួយសន្សំសំចៃពេល
វេលាដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់អ៊ីនធឺណេតដូចជា មើលព័ត៌មាន លេង Facebook ចែក
រំលែករូបភាព...

Google Nexus 7 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.2 និងប្រើ Chip Quad Core Tegra 3
មានល្បឿនលឿនក្នុងការបើកឯកសារផ្សេងៗ រូបភាព និងហ្គេមជាដើម។ អ្នកអាចបើកតន្ត្រី និង
លេងអ៊ីនធឺណេតអានព័ត៌មានបានយ៉ាងស្រួលក្នុងពេលតែមួយ។ Version 32GB មានដល់ 70ម៉ឺន
Applications រយះពេលប្រើប្រាស់ថ្មបានដល់ 9ម៉ោងសំរាប់មើល HD video, 10ម៉ោងសំរាប់ប្រើ
ប្រាស់អ៊ីនធឺណេត និង Stand By បានដល់ 300ម៉ោង។

ផលិតផលនេះមានតំលៃ 8.280.000 ដុង(ប្រហែល 398ដុល្លារ) ត្រូវបានដាក់លក់នៅតាមហាង
MuaBaniPhone.vn សាខាទាំងបី នៅទីក្រុងហូជីមិញ។ ជាពិសេស អតិថិជននឹងទទួលបានការ
ផ្តល់ជូនកាស iBeats ដែលមានតំលៃ 2,1លានដុង (100ដុល្លារ) ពេលដែលទិញបណ្តាស៊េរី
Nexus ៕

កាស iBeats ដែលមានតំលៃ 100 ដុល្លារ

 

ដោយ៖ សិលា
ប្រភព៖ VE


Tags: Google Nexus 73G Tablet hightech