CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5 បង្កឲ្យមានចរន្តឆក់មនុស្សស្លាប់ ពេលកំពុងសាកថ្ម

នារីបំរើភ្ញៀវនៅលើយន្តហោះម្នាក់ នៅប្រទេសចិន​ ត្រូវបានឆក់ចរន្តអគ្គិសនីស្លាប់ ក្នុងពេល
ដែលសន្ទនាទូរស័ព្ទ ពេលកំពុងសាកថ្ម ហើយមូលហេតុបង្កឲ្យមានគ្រោះអកុសលនេះ គឺត្រូវ
បានកំណត់ថា បណ្តាលមកពី iPhone 5។

បើតាមប្រភពពី HF365, គ្រោះថ្នាក់ដ៏គួរឲ្យសោកស្តោយនេះ បានកើតឡើងនៅយប់ថ្ងៃទី ១១
ខែកក្កដា កន្លងទៅនេះ នៅឯតំបន់ Xinjiang នៃប្រទេសចិន។ ជនរងគ្រោះក្នុងគ្រោះថ្នាក់នេះ
គឺជានារីបំរើភ្ញៀវលើយន្តហោះ ដែលមានឈ្មោះថា Ma Ailun ដែលអាយុ ២៣ ឆ្នាំ។

មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ដែលកាសែតជាច្រើន នៅប្រទេសចិន និងបងស្រីជន
រងគ្រោះ សុទ្ធតែបង្ហើបឲ្យដឹងថា វាបង្កឡើងពី iPhone 5 ដែលត្រូវបានទិញប្រើ អស់រយះពេល
ជិតមួយឆ្នាំហើយ។ បើតាមការរៀបរាប់ពីបណ្តាប្រភពជាច្រើនបានឲ្យដឹងថា ជនរងគ្រោះត្រូវ
បានចរន្តភ្លើងឆក់ (ខ្លាំង) ក្នុងពេលកំពុងតែធ្វើការសន្ទនាទូរស័ព្ទ និងសាកថ្មបណ្តើរ។

នាង Ma Ailun កាលនៅរស់

ព័ត៌មានស្តីពីគ្រោះថ្នាក់នេះ ត្រូវបានប៉ូលិសតំបន់ កំណត់ថា បណ្តាលមកពីការឆក់ចរន្តអគ្គិសនី។
ជាក់ស្តែង ការសន្មតថា ទូរស័ព្ទរបស់ Apple ជាមូលហេតុបង្កពិតមែន ឬក៏អត់ គឺកំពុងស្ថិតក្នុងដំ
ណាក់កាលត្រួតពិនិត្យស៊ើបអង្កេត។ ក្នុងនោះបើតាមប្រភពពី Btvnews, Apple បានចែករំលែក
អារម្មណ៍សោកសៅ ជាមួយគ្រួសារជនរងគ្រោះ និងបានឲ្យដឹងថាពួកគេ នឹងធ្វើការស៊ើបអង្កេត
ឲ្យគ្រប់ជ្រុងជ្រោយ ក៏ដូចជាសហការជាមួយអាជ្ញាធរ លើបញ្ហាគ្រោះអកុសលនេះ។

នាង និងគូដណ្តឹង មានគំរោងនឹងរៀបការ នៅថ្ងៃ ៨ ខែសីហា ខាងមុខនេះ ផងដែរ

ជាក់ស្តែង បើទោះជាគ្រោះថ្នាក់នេះ បណ្តាលមកពី iPhone 5 មែន ឬក៏អត់ ក៏ដោយ គប្បីបើ
អាចចៀសវាងបាន ចូរកុំប្រើប្រាស់ស្មាតហ្វូនពេល កំពុងសាកថ្ម។ បើសិនជាវា មិនបង្កគ្រោះ
ថ្នាក់ជា យថាហេតុដល់ខ្លួនយើង ដោយការផ្ទុះឆេះ ឬឆ្លង និងឆក់ចរន្តអគ្គិសនី ដូចករណីខាង
លើនេះក៏ដោយ ក៏វាបានធ្វើឲ្យថ្ម នៃស្មាតហ្វូនជាទីស្រលាញ់របស់អ្នក ខូចបន្តិចម្តងៗផងដែរ។

"ការពារប្រសើរជាងព្យាបាល" !!!

ដោយ៖ សិលា
ប្រភព៖ VE & whatsontianjin


Tags: iPhone 5fatal electric charging apple hightech