គេអាចចាត់ទុកបានថា Prynt Cases គឺជាម៉ាស៊ីនផ្ដិតរូបខ្នាតតូចសម្រាប់ទូរស័ព្ទឆ្លាតវៃ។ ស្រោម
ការពារទូរស័ព្ទ និងជាម៉ាស៊ីនផ្ដិតរូបនេះ មានតម្លៃប្រហែល ៩៩ដុល្លារអាមេរិក។
បច្ចុប្បន្ន មិនទាន់មានព័ត៌មានច្រើន ទាក់ទិននឹងសម្បកការពារទូរទ័ព្ទ និងជាម៉ាស៊ីនផ្ដិតរូប Prynt
Cases នេះនៅឡើយ។ គ្រាន់តែដឹងថា Prynt Cases ដំណើរការដោយមិនចាំបាច់ភ្ជាប់ Wi-Fi ឬ
Bluetooth ហើយអ្នកគ្រាន់តែភ្ជាប់ ghim របស់ Prynt Cases ទៅនឹងស្មាតហ្វូន ក្រោយមក ប្រើទូរ
ស័ព្ទថតរូបភាព រួចចុចទៅលើប៊ូតុង នៅលើ Prynt Cases ពេលនោះម៉ាស៊ីនផ្ដិតរូបនឹងដំណើរការ
ហើយអ្នកនឹងអាចកាន់រូបថតនោះ បន្ទាប់ពីម៉ាស៊ីនដំណើរការបាន ៦០វិនាទី។
ខាងក្នុង Prynt Cases អ្នកអាចផ្ទុកក្រដាសសម្រាប់ផ្ដិតរូប បានពី ១០ ទៅ ៣០សន្លឹក។ ប៉ុន្ដែ គេ
នៅមិនទាន់ដឹងថា Prynt Cases ប្រើប្រាស់ក្រដាសប្រភពណា ប្រើថ្មរបស់ទូរស័ព្ទ ឬមួយថ្មរបស់
វាផ្ទាល់ និងថាតើវាប្រើបច្ចេកវិទ្យាផ្ដិតរូបអ្វី។ល។
យ៉ាងនេះក្ដី ក្រុមហ៊ុន Prynt ឱ្យដឹងថា ឆ្នាំ ២០១៥ ស្រោមទូរស័ព្ទ និងជាម៉ាស៊ីនផ្ដិតរូបនេះ នឹង
បង្ហាញវត្តមានក្នុងទីផ្សារ ចំណែកពេលនេះ ក្រុមហ៊ុន កំពុងតែស្វែងរកទុកសម្រាប់ផលិត។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena