CamNews

ទូរស័ព្ទ 

iPhone 8 នឹងមានរូបរាងស្រស់ស្អាត អេក្រង់ច្បាស់ត្រជាក់ភ្នែក (រូបភាព និងវីដេអូ)

iPhone 8 នឹងមានអេក្រង់ទំហំ 6 inch រីសូលូសឹន 4K ប្រើឆ្នាំងសាកគ្មានខ្សែ ស្ដើង និងស្រាល
ជាង iPhone 7។

យោងតាមអ្នករចនា Armend Lleshi ស្មាតហ្វូន iPhone 8 នឹងនៅតែមានរូបរាងដូចទៅនឹង iPhone
7 ។ ប៉ុន្តែ គែមខាងក្រោយនឹងមានរូបរាងជ្រុងជាងមុន។

បើទោះជាមានទំហំស្មើនឹង iPhone 7 ប៉ុន្តែ អេក្រង់របស់ iPhone 8 លាតសន្ធឹមដល់គែមដ៏ស្ដើង
របស់វា ដូច្នេះ វាធ្វើឱ្យអេក្រង់មានទំហំឡើងដល់ 6 inch ជំនួសឱ្យ4,7 inch ដូចបច្ចុប្បន្ន។ ប៊ូតុង 
Home របស់ម៉ាស៊ីននេះនឹងបាត់ខ្លួន ឧបករណ៍ស្កែនក្រយៅដៃនឹងត្រូវបានបំពាក់នៅខាងក្រោម
អេក្រង់។

ជាមួយនឹងរីសូលូសឹនឡើងដល់ 4K អេក្រង់ iPhone 8 នឹងផ្ដល់រូបភាពយ៉ាងច្បាស់ ត្រជាក់ភ្នែក។

iPhone 8 របស់ Armend Lleshi មានកម្រាស់ 6,5 mm ទម្ងន់ 115 gram ស្ដើង និងស្រាលជាង
ច្រើនបើធៀបនឹង 7,1 mm និង 138 gram របស់ iPhone 7។

iPhone 8 នឹងបំពាក់ប្រូសេសឺរ Apple A11, RAM 4 GB។ ថ្មរបស់វាមានថាមពល 2.600 mAh
ច្រើនជាង បើធៀបនឹង 1.960 mAh របស់ iPhone 7។

Logo Apple នឹងក្លាយជាអេក្រង់ទីពីរសម្រាប់បង្ហាញអំពីស្ថានភាពថាមពលថ្ម សារ។ល។

iPhone 8 ក៏នឹងប្រើបច្ចេកវិទ្យាសាកថ្មដោយមិនបាច់ប្រើខ្សែ ជាប្រការដែល iPhone ជំនាន់មុន
មិនទាន់មាន។

ទូរស័ព្ទនេះនឹងមាន ៥ពណ៌ ក្នុងនោះ មានបន្ថែមពណ៌ស្វាយ ប៉ុន្តែ បំបាត់ចោលពណ៌ខ្មៅងងឹត។


ប្រែសម្រួល ៖ តារា
ប្រភព ៖ concept-phones


Tags: iPhone 8 Armend Lleshihi