ក្នុងចំណោមអ្នកប្រើប្រាស់ ដែលបានយក Galaxy Note 7 របស់ពួកគេ មកក្រុមហ៊ុន Samsung ដើម្បីធ្វើការត្រួតពិនិត្យ និងប្តូរយកថ្មីនោះ មានអ្នកប្រើប្រាស់ដល់ទៅ ៩០% នៅតែបន្តរង់ចាំនូវម៉ូដែលដែល បានជួសជុលកំហុសរួចនៃ Galaxy Note 7 ជំនួសឲ្យការទារយកលុយវិញ ឬប្តូរទៅប្រើស្មាតហ្វូនម៉ាក ផ្សេងទៀត (ឧទាហរណ៍ដូចជា Galaxy S7 edge) ជាដើម។ នេះគឺជាព័ត៌មានដ៏គួរឲ្យរីករាយមួយរបស់ Samsung នៅពេលដែលចំនួននៃអ្នកប្រើប្រាស់ ដែលស្មោះស្ម័គ្រនឹង Galaxy Note 7 នៅមានចំនួន ដ៏ច្រើន។
សប្បាយគឺសប្បាយហើយ ប៉ុន្តែ Samsung នៅមានការងារជារឿងទៀត ដែលត្រូវធ្វើបន្ត។ នៅលើទីផ្សារមួយចំនួនដូចជា សឹង្ហបុរី មានអ្នកប្រើប្រាស់ចំនួន ៨០% បានយក Note 7 មកប្តូរថ្មី ប៉ុន្តែនៅតាមទីផ្សារអាមេរិច ឬកូរ៉េខាងត្បូង ទើបតែមានអ្នកយកមកប្តូរតែ ៦០% ប៉ុណ្ណោះ ពោលគឺវានៅចំនួនទាបនៅឡើយ។ នៅពេលខាងមុខ ប្រហែលជា Samsung នឹងត្រូវធ្វើការទាក់ទងទៅអតិថិជនរបស់ខ្លួន ម្តងមួយៗ ដើម្បីស្នើសុំពួកគេប្តូរថ្មី ពិសេសគឺអ្នកដែលនៅតស៊ូប្រើស្មាតហ្វូន ដែលអាចសាកថ្មបានត្រឹមកម្រិត ៦០% និងអាចគាំង ឈប់ដំណើរការគ្រប់ពេលវេលានោះ៕
- ប៊ិច S Pen ថ្មី នឹងមានបំពាក់នូវ ឧបករណ៍បំពងសម្លេង នៅក្នុងហ្នឹងតែម្តង?
- សម្លេងសន្ទនាគ្នារបស់ iPhone 7 ត្រូវបានអ្នកប្រើប្រាស់ រិះគន់ថា មានគុណភាពសម្លេងអន់
ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte