CamNews

ទូរស័ព្ទ 

បណ្តារូបភាព iPhone 6 "Concept" របស់អ្នករចនាម៉ូត

តាំងពីយូរមកហើយ អ្នកគាំទ្ររបស់ Apple បានសង្ឃឹមចង់ឃើញ ការបង្ហាញខ្លួននូវស្មាតហ្វូន
មួយដែលមានអេក្រង់គ្មានផ្ទៃស៊ុមសងខាង ដើម្បីប្រើប្រាស់ផលប្រយោជន៍បានកាន់តែច្រើន
នៃអេក្រង់ ដ៏ធំទូលាយនោះ។

តាំងពីក្រុមហ៊ុន Apple ធ្វើការបង្ហាញណែនាំប្រព័ន្ធប្រតិបត្តិការ iOS 7 ជាមួយនឹងពណ៌ស្រស់
ស្អាតបែបយុវវ័យ អ្នករចនាម៉ូតមួយចំនួនបានធ្វើការស្រមោលស្រមៃ ច្នៃរូប iPhone 6 ជាមួយ
នឹងអេក្រង់គ្មានស៊ុមនៅសងខាង ជាច្រើនម៉ូតផងដែរ។

ការរចនាម៉ូត iPhone 6 បានបង្ហោះនៅលើ TecheBlog មានខ្នាតប្រវែងដូចនឹង iPhone 5
ប៉ុន្តែផ្ទៃអេក្រង់ហាក់ដូចរីកធំជាងមុនគួរឲ្យកត់សំគាល់ ដោយសារតែវាមិនមានស៊ុមអេក្រង់
សងខាង និងប៊ូតុង Home បង្រួមតូចជាងមុន។

Concept របស់ ADR Studio ស្រដៀងទៅនឹងរូបខាងលើ ខុសតែប៊ូតុង Home ដែលត្រូវបាន
ប្តូរទៅជារូប Logo Apple វិញ។

Version Concept នៅលើគេហទំព័រ i-phone6 របស់អាឡឺម៉ង់។

Version Concept នៅលើគេហទំព័រ T3 របស់អង់គ្លេស។

បណ្តារូបភាព Concept iPhone 6 មិនមានស៊ុមអេក្រង់ព័ទ្ធសងខាង បានលេចចេញឡើង
តាំងពីមុនពេល iOS 7 បង្ហាញខ្លួន៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: images iphone 6 version concept smartphone hightech