CamNews

បច្ចេកវិទ្យា 

Unbox Therapy កាច់បំផ្លាញ iPhone 6, HTC One M8, Lumia 1020 ដោយមិនញញើតដៃ

Unbox Therapy បានបន្តធ្វើឱ្យកក្រើកលើបណ្ដាសារព័ត៌មាន ដោយវីដេអូ កាត់កោង បណ្ដាស្មាត
ហ្វូនកំពូលៗ ដូចជា iPhone 6, HTC One M8, Moto X 2014, iPhone 5s និង Lumia 1020 ។

ក្រោយពីបានបង្ហាញនូវសកម្មភាព កាច់បំផ្លាញ iPhone 6 Plus ដែលបានបង្កការភ្ញាក់ផ្អើល ក្នុង
ស្រទាប់អ្នកបច្ចេកវិទ្យានិយម Unbox Therapy ក៏បាននាំមកនូវទិដ្ឋភាពថ្មី ស្ដីអំពីការ កាច់កោង
បណ្ដាស្មាតហ្វូនកំពូលៗ ក្នុងទីផ្សារបច្ចុប្បន្ន ដោយចាប់ផ្ដើមដំបូង គឺ iPhone 6 ។ iPhone 6 ហាក់
ដូចមានភាពរឹងមាំ ជាង ធៀបនឹង iPhone 6 Plus ដោយ iPhone 6 បានកោងតែបន្តិច។

បន្ទាប់មក គឺការកាច់កោង ស្មាតហ្វូន HTC One M8 ដែលជាទូរស័ព្ទ Android ធ្លាប់បានបង្កភាព
ភ្ញាក់ផ្អើល ក្នុងរយៈពេលកន្លង ដោយសារតែរចនារូបរាងដ៏ស្រស់ស្អាតរបស់​វា និងត្រូវ​បាន​ផលិត
ឡើងអំពីលោហធាតុទាំងស្រុង។ ជាប្រការដ៏អស្ចារ្យ HTC One M8 មិនបានកោង ដូចទៅនឹង
iPhone 6/6 Plus នោះទេ ពោគឺ មានតែអេក្រង់ប៉ុណ្ណោះ ដែលត្រូវកោងបន្តិច។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Theguardian


Tags: Unbox Therapy Bend Test iPhone 6 HTC One M8 Moto X 2014 iPhone 5s Lumia 1020